Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន “ទឹកធ្លាក់ស្រែអំពិល” ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុង១ថ្ងៃ រាប់រយនាក់

បានផុស

នៅ

កំពង់ឆ្នាំង៖ តាមការអះអាងរបស់ប្រធានសហគមន៍ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ​បាននិយាយថា ក្នុង២សប្តាហ៍មុននេះ ក្នុង​១ថ្ងៃៗ​មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តរាប់រយនាក់យ៉ាងសប្បាយរីករាយ។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលមានទីតាំងស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលមានជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណ៦៥ឡូម៉ែត្រ ពីទីរួម​ខេត្ត​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោ ភា ប្រធានសហគមន៍ទេសចរណ៍ខាងលើ កាលពីល្ងាច ថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២១នេះបានលើកឡើងថា ក្រោម​ការយកចិត្តទុកដាក់គិតគូរនិងដឹកនាំការអភិវឌ្ឍពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ ភិបាលរង​ខេត្តកំពង់ឆ្នាំងទទួលបន្ទុកទេសចរណ៍កន្លងមក និងបច្ចុប្បន្នត្រូវបានព្រះមហាក្សត្រត្រាស់​បង្គាប់​តែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចាប់តាំងពីឆ្នាំ ២០១៩ មកដល់ពេល​នេះ សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលអភិវឌ្ឍបានជួសជុលផ្លូវលំដី ស ជាង ៧គីឡូម៉ែត្រ​អាចធ្វើដំណើរមកកាន់តំបន់ទេសចរណ៍បានយ៉ាងងាយស្រួល កសាងស្ពានឈើឆ្លងកាត់ជ្រលងអូរសម្រាប់លេងកម្សាន្តចំនួន ៥កន្លែង កសាងរោងសម្រាប់ភ្ញៀវលំហែកាយ ឬអង្គុយហូបចុកលេងកម្សាន្តបានចំនួន ៣៥កន្លែង កសាងបន្ទប់ទឹក និងបង្គន់អនាម័យបាន ២កន្លែង ស្មើនឹង ១០បន្ទប់។ សមិទ្ធិផលខាងលើនេះ បានធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ទាក់ទាញភ្ញៀវទេសចរណ៍​មកលេងកំសាន្តបានកើនឡើងជាបន្តបន្ទាប់។

ដោយឡែកទាក់ទងនឹងសេវាផ្គត់ផ្គង់ភ្ញៀវទេសចរណ៍វិញ លោក សោភា បានឱ្យដឹងថា តម្លៃរថយន្ត​មួយគ្រឿង ៥ពាន់រៀល ចតនៅខាងក្រោម និងបើឡើងទៅចតនៅល្បាក់ខាងលើជាប់នឹង​ជ្រលង​ជ្រោះ ត្រូវបង់ថែម ១ម៉ឺនរៀលទៀត ប៉ុន្តែចំណតរថយន្តខាងលើត្រូវមានចំនួនកំណត់ ដោយមិនអាចឱ្យរថយន្តឡើងទៅបាក់ខាងលើបានច្រើននោះឡើយព្រោះជាតំបន់ផ្លូវតូចចង្អៀតមានគ្រោះថ្នាក់។ ចំណែតកន្លែងភាស៊ីផ្ញើម៉ូតូ ១គ្រឿង ២ពាន់រៀល កន្លែងអង្គុយមួយៗតម្លៃពី ១៥,០០០រៀល ទៅ ៤ម៉ឺនរៀល ដែលអាចអង្គុយបាន៤វង់ តាមតូចតាមធំ។ ចំណែកម្ហូបអាហារវិញមិនថ្លៃពេកនោះទេគឺ មាន់ស្រែដុតមួយតម្លៃពី៣ ទៅ ៤ ម៉ឺនរៀល។

ទាក់ទងនឹងការមកលេងកម្សាន្ត សហគមន៍បានរៀបចំកន្លែងកត់ឈ្មោះ និងអត្តសញ្ញាណ​របស់​ភ្ញៀវ​ទេសចរ កន្លែងបាញ់អាគុល និងពិនិត្យកំដៅ មុនពេលចូលកម្សាន្តក្នុងតំបន់​ទេសចរណ៍។ ករណីមានភ្ញៀវមានកំដៅហួសពីការកំណត់និងមានការសង្ស័យ ត្រូវបញ្ជូនទៅកាន់​មណ្ឌលសុខភាពពិនិត្យសំណាកធ្វើតេស្តរហ័សបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ចូលតំបន់ទេសចរណ៍។

អ្នកស្រី ស៊ីណា ជាអ្នកលក់ដូរម្ហូបអាហារ ក្នុងសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែ​អំពិល​បានបញ្ជាក់ថា កាលថ្ងៃ សោរ៍​អាទិត្យមុន មានភ្ញៀវទេសចរណ៍ចំនួន ៦៤រថយន្ត និងជិះម៉ូតូជាង ៥០គ្រឿង មកលេងកំសាន្តស្មើនឹងមនុស្សជាង ៣០០នាក់ ដោយ​គ្មានរោងកន្លែងអង្គុយលេងគ្រប់គ្រាន់ទេ ហើយមួយចំនួនក៏បានស្នាក់នៅ​ពេលយប់​ផងដែរនៅ​តាម​រោង ដោយមានការយាមការពារពីសំណាក់សន្តិសុខ​ជាប្រជាការពាររបស់សហគមន៍​យ៉ាងមាន​សុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា សហគមន៍​​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិលបានកើតឡើងនៅក្នុងឆ្នាំ២០១៦ ដែលមានសមាជិកសរុបជាង ៤០០គ្រួសារ ក្នុងនោះ​មានសមាជិកសកម្មចំនួន ៣៣គ្រួសារ។ តំបន់ព្រៃភ្នំទឹកធ្លាក់ធម្មជាតិមានទំហំប្រមាណ ៣៦០ហិកតា ដែលស ហគមន៍កំពុងគ្រប់គ្រង និងកំពុងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍សម្រាប់​ស្វាគមន៍ភ្ញៀវមកលេងកម្សាន្ត។

ចក្ខុវិស័យរបស់សហគមន៍ គឺអភិវឌ្ឍតំបន់អេកូទេសចរណ៍ធម្មជាតិនេះ ហើយមានស្តង់ដារតាមក្រសួងទេសចរណ៍កំណត់ ដោយរកចំណូលមកផ្គត់ផ្គង់សមាជិកសហគមន៍ជាង ៤០០គ្រួសារដែលធ្លាប់ប្រកបមុខរបរកាប់ឈើក្នុងព្រៃភ្នំ បែរមកបង្កបង្កើនផលដាំដុះបន្លែបង្ការដំណាំហូបផ្លែ ចិញ្ចឹមសត្វ ដើម្បីលក់ដូរផ្គត់ផ្គង់ភ្ញៀវដែលមកលេងកំសាន្តនៅក្នុង តំបន់ទេសចរណ៍មួយនេះ។ ជាមួយគ្នានេះដែរ ថវិកាចំណូលមួយចំនួនទៀត យកមកអភិរក្សតំបន់ព្រៃឈើធម្មជាតិ​ដែល​រង​ការបំផ្លិចបំផ្លាញឱ្យលូតលាស់ល្អឡើងវិញ និងថែរក្សាការពារឱ្យបានគង់វង្សតទៅអនាគត៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម