Connect with us

ព័ត៌មានជាតិ

សត្វ​ល្មិច​ ឬ​អណ្ដើក​សមុទ្រ​ត្រូវ​បាន​ប្រលែង​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​

បានផុស

នៅ

លោក​ឧកញ៉ា ទៀ វិចិត្រ​ សមាជិក​យុវជន​គណបក្សប្រជាជនកម្ពុជា​ខេត្តព្រះសីហនុ​ នា​រសៀលថ្ងៃទី ១៥ខែ កក្កដា ឆ្នាំ២០២១ បាន​នាំ​យក​សត្វ​ល្មិច​ ឬ​ហៅ​ថា​(អណ្តើក​សមុទ្រ​ ​)​ធំ​មួយ​ក្បាល​ដែល​ជា​សត្វ​កម្រ​ជិត​ផុត​​ពួជ​ទៅ​ប្រលែង ​ដើម្បី​ថែ​រក្សា​អភិរក្ស​ ក្នុង​សមុទ្រ​ធម្មជាតិ​វិញ។

លោក​ឧកញ៉ា ទៀ វិចិត្រ​ ឲ្យដឹងថា​ សត្វ​ល្មិច​ ឬ​អណ្តើក​សមុទ្រ​ ដែល​បាន​នាំ​ យក​មក​ប្រលែង​ក្នុង​សមុទ្រ​មួយ​ក្បាល​នេះ​គឺ​លោក​ទទួល​បាន​ពី​បង​ប្អូន​ក្រុម​អ្នក​នេសាទ​យក​មក​ប្រគល់​ឲ្យ​។​នេះ​ជា​លើក​ទី​១២៦ហើយ​​ ដែល​លោក​បាន​នាំ​យក​សត្វ​អំបូរ​អណ្ដើក​សមុទ្រ​ ទៅ​ប្រលែង​ក្នុង​សមុទ្រ​ធម្មជាតិ និង​មាន​ចំនួន​សរុប​មិន​តិច​ជាង​២០០​ក្បាល​ផង​ដែរ​។​ហើយ​គ្រប់​ពេល​ដែល​លោក​ឧកញ្ញ៉ា​ នាំ​យក​ទៅ​​ប្រលែង​ម្តង​ៗ លោក​ឧកញ៉ា​តែង​តែ​មាន​កឹប​សៀល​តាម​បច្ចេកទេស សម្គាល់​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ដែល​ត្រូវ​បាន​លែង​ក្នុង​សមុទ្រ​ឡើង​វិញ​ ដែល​ជា​សញ្ញា​សម្គាល់​ក្នុង​គោល​ការណ៍​អភិរក្ស​សត្វ​សមុទ្រ​កម្រ​ជា​អន្តរជាតិ​ ហើយ​សំរាប់ សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ដែល​នាំ​យក​មក​ប្រលែង​​រសៀល​នេះ​គឺ​មាន​លេខ​សម្គាល់ ​អត្តសញ្ញាណ KH0386។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ ​បើ​តាម​មន្ត្រី​ជំនាញ​ជល​ផល​ឲ្យ​ដឹង​បន្ថែម​ថា ​ការ​កឹប​សៀល​សម្គាល់​បែប​នេះ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អភិរក្ស​សត្វសមុទ្រ​កម្រ​ជា​អន្តរជាតិ​ដោយ​សារ​ថា​ប្រសិន​បើ​មាន​ការ​នេសាទ​បាន​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ដែល​ឃើញ​មាន​កឹប​សៀល​សម្គាល់​អ្នក​នេសាទ​នៅ​ក្នុង​ប្រទេស​យើង​ ឬ​អ្នក​នេសាទ​តាម​បណ្តារ​ប្រទេស​នានា ​នឹង​ប្រលែង​ចូល​ក្នុង​សមុទ្រ​វិញ​ មិន​សម្លាប់​ឬ​លក់​ដូរ​ធ្វើ​អាជីវកម្ម​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​មាន​អ្នកនេសាទភាគច្រើនពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ បាន​នាំ​យក​មក​ប្រគល់​ជូន​លោកឧកញ៉ា ទៀ វិចិត្រ ជា​បន្ត​បន្ទាប់​ដើម្បី​ប្រលែង​ក្នុង​សមុទ្រ​វិញ​ ក្នុង​នោះ​លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ថ្លែង​អំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែល​ចូល​រួម​ជួយ​ការពារអភិរក្សសត្វ​សមុទ្រកម្រជាសកល៕

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម