ព័ត៌មានជាតិ
លោក សៀម ភ្លុក ឆ្លើយតបការលើកឡើងមួយចំនួន ចំពោះការបង្កើត «គណបក្សបេះដូងជាតិ»
លោក សៀម ភ្លុក តំណាងស្ថាបនិក គណបក្សបេះដូងជាតិ បានថ្លែងប្រាប់កម្ពុជាថ្មី ទាក់ទងទៅនឹងការលើកឡើងមួយចំនួនដែលថា «គណបក្សបេះដូងជាតិ» ត្រូវបានបង្កើតឡើងដោយក្រុមលោក ថាច់ សេដ្ឋា និងមានភ្លៀងខៀវពីទណ្ឌិត សម រង្ស៊ី ក៏ដូចជាមនុស្សមួយចំនួន ដែលស្និទ្ធជាមួយអតីតមេបក្សប្រឆាំងមួយនេះ។
លោក សៀម ភ្លុក ថ្លែងថា យើងធ្វើនយោបាយដោយសុច្ចរិត។ ដូច្នេះអ្នកណាគាំទ្រយើងទទួល យើងអរគុណទាំងអស់ អ្នកណាក៏ដោយឲ្យតែគាំទ្រ សំខាន់ការធ្វើនយោបាយរបស់យើងសុច្ចរិត ឬទុច្ចរិត។ លោកបញ្ជាក់យ៉ាងដូច្នេះថា «បើធ្វើនយោបាយដោយទុច្ចរិតទើបជាបញ្ហា ប៉ុន្តែបើធ្វើនយោបាយដោយសុច្ចរិត មិនមែនជាបញ្ហានោះទេ អាល់កៃដាក៏ដោយ អាយស៊ីសក៏ដោយ អ្នកគាំទ្រទស្សនៈសុច្ចរិត ទង្វើសុច្ចរិត ដើម្បីដោះស្រាយបញ្ហាសង្គមទាំងអស់គ្នា អាហ្នឹងខ្ញុំស្វាគមន៍ទាំងអស់ ណាចោទជារឿងរបស់គេ»។
សូមបញ្ជាក់ថា គណបក្សបេះដូងជាតិ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតិឲ្យបង្កើត កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ ដែលសរសេរជាអក្សរកាត់ “គ.ប.ជ” មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ តំណាងគណបក្សនេះ បានយកលិខិតស្នើសុំចុះបញ្ជីគណបក្សនយោបាយ ទៅដាក់ជូនក្រសួងមហាផ្ទៃរួចហើយ ដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របតាមច្បាប់។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គណបក្សនេះ នៅតែមិនទាន់បង្ហាញឲ្យដឹងពីរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំនៅឡើយទេ ដែលបញ្ហានេះ នាំឲ្យមានការសង្ស័យពីសាធារណជាន ជាពិសេសអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ក៏ដូចជាសារព័ត៌មានមួយចំនួនដាក់មន្ទិលសង្ស័យថា គណបក្សថ្មីនេះត្រូវបង្កើតឡើងដោយមានការគាំទ្រពីសំណាក់ក្រុមលោកសម រង្ស៊ី ពីក្រៅប្រទេស។
បើតាមលោក សៀម ភ្លុក ការចេញមកបង្កើតគណបក្សនយោបាយនៅពេលនេះ គោលបំណងមាន២គឺ ទីមួយ ដើម្បីទាមទារដោះស្រាយបញ្ហាជាតិ ដែលកំពុងមានវិបត្តិ ហើយទីពីរ គឺដើម្បីប្រកួតប្រជែង ពីព្រោះបើមកបង្កើតគណបក្សធ្វើនយោបាយមិនប្រកួតប្រជែងមិនបាច់ធ្វើទេ។ លោកបញ្ជាក់យ៉ាងនេះថា «ទីមួយ អ្នកធ្វើនយោបាយ ដើម្បីទាមទារបញ្ហា ហើយប្រជែងប្រគួត ដើម្បីបានអំណាចមកដោះស្រាយបញ្ហា»៕ (ដោយ)៖ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ