Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១១

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និងសហប្រតិ​​បត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញធ្វើជាសហប្រធានជាមួយ​លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា (Dr. Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរ​ទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ហើយក្នុងកិច្ចប្រជុំនោះ ក៏មានការ​អញ្ជើ​ញចូល​រួម​ពីរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម​ផងដែរ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស​កម្ពុជា ដែលកម្ពុជាថ្មីទទួលបាន នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេស និងសហប្រតិ​​បត្តិការ​អន្តរជាតិ​កម្ពុជា បានឲ្យដឹងបន្តថា នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រ្តីការបរទេស​នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹង​ពិនិត្យវឌ្ឍនភាព​នៃកិច្ចសហ​ប្រតិបត្តិការ ចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១០ ដែលបានប្រព្រឹត្តទៅ​នៅទីក្រុងបាងកក នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិ-​បត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុង​បរិបទនៃជំងឺរាត​ត្បាតកូវីដ-១៩។ រដ្ឋមន្រ្តីទាំងអស់​រំពឹងថា នឹងផ្លាស់ប្តូរយោ​បល់គ្នាផងដែរ លើបញ្ហា​តំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។

បើតាមក្រសួងការបរទេស ​កិច្ចប្រជុំ 11th MGC FMM តាម​ប្រព័ន្ធវីដេអូនេះ បញ្ជាក់អំពីសមិទ្ធផលថ្មីបន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល​២១ឆ្នាំកន្លងមក សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌា ស្របពេលជាមួយការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង​ប្រជាជន។ ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិ​បត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំង​អំ​ពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក៕ (ដោយ)៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៥៩ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម