កូវីដ-១៩
ព្រឹកមិញនេះ អាជីវករលក់មាសផ្សារសាមគ្គីម្នាក់ស្លាប់ តេស្តមានកូវីដ-១៩
ភ្នំពេញ៖ អាជីវករលក់មាស់ផ្សារសាមគ្គីម្នាក់បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរ ដឹកសាកសពចេញភ្លាមដែរ ក្រោយពិនិត្យយកសំណាកនិងវេចខ្ចប់សព តាមវិធានរបស់ក្រសួងសុខាភិបាលរួច។
ហេតុការណ៍នេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ១០៩សេ ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
សាកសពត្រូវបានគេស្គាល់ឈ្មោះ ពា រិទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាអាជីវករលក់មាសនៅផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ប្រភពមានពីមន្ត្រីសង្កាត់ទឹកល្អក់ទី១ បានអោយដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ មានអ្នកស្លាប់ដោយសារកូវីតមួយម្នាក់ ដែលមានឈ្មោះ ពា រិទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ និងមានអាស័យដ្ឋានផ្ទះលេខ១០៩សេ ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ដែលជាអាជីវករលក់មាសនៅផ្សារសាមគ្គី។
ក្រោយការស្លាប់និងក្រោយពីពិនិត្យយកសំណាកពីក្រុមគ្រូពេទ្យ បានបញ្ជាក់ថា គាត់(សព) ស្លាប់ដោយជម្ងឺកូវីដ-១៩ ។លើករណីនេះអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យ បានវេចខ្ចប់យកសពចេញពីផ្ទះទៅបូជាតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកុំអោយមានការរីករាលដាលជម្ងឺនេះបន្តទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ