Connect with us

កូវីដ-១៩

២៤ ម៉ោង​ ខេត្ត​សៀមរាប មានអ្នក​ស្លាប់​ដោយ​កូវីដ​ ៤ នាក់​ មាន​ទាំង​ជនបរទេស​ម្នាក់ទៀត

បានផុស

នៅ

ខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៨នាក់ ជាសះស្បើយ ចំនួន១២០នាក់ និងស្លាប់ចំនួន ០៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២។

អាជ្ញាធរ​ខេត្ត​សៀមរាប​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះទាំង ៤ នាក់ដែលស្លាប់ដោយកូវីដមាន៖

១- ឈ្មោះ MANN JOE MARLON ភេទប្រុស អាយុ៥៩ ឆ្នាំ សញ្ជាតិ អាមេរិក អាសយដ្ឋាននៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានស្លាប់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣៖០០នាទី ហើយក្រុមគ្រូពេទ្យ បានយកសំណាកតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧៖៥០នាទី ដោយទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩។

២- ឈ្មោះ អ៊ុំ ស្រី ភេទស្រី អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

៣-ឈ្មោះ អាំង គឹមហួរ ភេទប្រុស អាយុ៦៥ឆ្នាំ អាសយដ្ឋាននៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

៤-ឈ្មោះ សូរ នួម ភេទប្រុស អាយុ៦១ឆ្នាំ អាសយដ្ឋាននៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកអ្នកវិជ្ជមាន​រកឃើញ​ថ្មី មាន​ពាក់ព័ន្ធ​អាជីវករ​នៅផ្សារ​លើ​ធំ​ថ្មី ការ​ឆ្លងប្រភព​ពី​ផ្សារ​ដំដែក ក៏​ដូចជា​​អ្នក​​ដំណើរ​​មក​ពី​ខេត្ត​ក្រុង​នានា សរុប​ ៩៨ នាក់។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣១៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៤៩៦នាក់ ស្លាប់៣១នាក់ និង១៧៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម