Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល៖ បើមិនចង់ឲ្យឃាត់ទុក១ឆ្នាំទេនោះ សូមម្ចាស់ឡានដឹកជញ្ជូន កុំដឹកឲ្យលើសពី២០ភាគរយឲ្យសោះ

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ក្រុមរថយន្តដឹកជញ្ជូនត្រូវ​គោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក និងច្បាប់ ស្ដីពី ផ្លូវថ្នល់ ហើយក្រសួងនឹងបន្តអនុវត្តច្បាប់២៤​ម៉ោង​លើ​២៤​ក្នុង​មួយថ្ងៃ។ ម្យ៉ាងទៀតប្រសិនបើ មិនចង់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផាកពិន័យ និងឃាត់ទុក១ឆ្នាំទេនោះ សូមម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន កុំដឹកឲ្យលើសពី២០ភាគរយ នៃច្បាប់កំណត់ឲ្យសោះ។

កា​រ​សំណូមពរនេះ បន្ទាប់ពីក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម កាលពីថ្ងៃទី២០​ ខែ​កក្កដា ឆ្នាំ២០២១ បានតវ៉ានាំគ្នានៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដើម្បីស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្ធូរបន្ថយ វិធានការផ្លូវច្បាប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកឲ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដានេះថា លោកសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេស​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន សូមគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក និងគោរពច្បាប់ ស្ដីពី ផ្លូវថ្នល់ កុំដឹកលើសកម្រិតទម្ងន់កំណត់ដោយ​ច្បាប់ ដែលធ្វើឲ្យផ្លូវថ្នល់ឆាប់ខូច មុនអាយុកាលកំណត់របស់ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកជាឧទាហរណ៍ថា ប្រសិនបើឡាន១គ្រឿង ច្បាប់អនុញ្ញាតឲ្យដឹក៤០​តោន តែបើកឡាននោះដឹក៥០តោន ដែលលើស១០ ហើយយក១០តោន គុណនឹង១០តោន ស្មើ១០០តោន យក១០០តោន គុណនឹង១០តោន ស្មើ១០០០តោន យក១០០០តោន គុណនឹង១០ ស្មើនឹង១០០០០តោន។ ដូច្នេះប្រសិនបើឡាន១គ្រឿង ដឹកលើសទម្ងន់កំណត់១០តោន គឺស្មើនឹងឡាន១០០០០គ្រឿង ធ្វើដំណើរតាមផ្លូវ ដែលធ្វើឲ្យផ្លូវឆាប់ខូចខាត។

លោកស្នើឲ្យក្រុមរថយន្តដឹកជញ្ជូន ត្រូវគោរពច្បាប់ដែលមានជាធរមាន ហើយលោកថា «ច្បាប់ គឺច្បាប់ ដែលមាន​ជា​ធរមាន យើងខ្ញុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានគណៈកម្មការត្រួតពិនិត្យ យានយន្តកែច្នៃខុស​លក្ខណៈបច្ចេកទេស ក៏មានក្រុមការងារជញ្ជីងត្រួតពិនិត្យ ឡានដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ ដោយ​មាន​ការចូលរួមពីអាជ្ញាធរ ខាងនគរបាល ខាងកងរាជអាវុធហត្ថ-ល- ដើម្បីជួយទប់ស្កាត់ក្នុងការដឹកទំនិញ​លើស​ទម្ងន់កំណត់ដោយច្បាប់»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «យើងខ្ញុំអនុវត្តច្បាប់ ច្បាប់បានចែងក្នុងមាត្រា៦០ នៃច្បា​ប់​ស្ដីពី ផ្លូវថ្នល់ បើកឡានណាដឹកទំនិញលើស២០ភាគរយ ឧទាហរណ៍ឡានហ្នឹងដឹកបាន២០តោន ចឹង២០ភាគ​រយបានតែ២៤តោនទេ តែ២៤លើសបន្តិច ឡានហ្នឹងលើស២០ភាគរយហើយ បើលើស២០ភាគរយ ត្រូវផាក​ពិន័យហើយ ត្រូវឃាត់ឡានទុក១ឆ្នាំ មិនមែនខ្ញុំ ស៊ុន ចាន់ថុល មិនមែនក្រុមការងារអ្នកត្រួតពិនិត្យយានជំនះ ដឹក​ទំនិញ​លើ​សទម្ងន់កំណត់នៃច្បាប់ ចង់ចាប់ឡានទុក១ឆ្នាំទេ ប៉ុន្តែច្បាប់ចែងថា បើដឹកទំនិញលើស២០ភាគរយ ផាកពិន័យហើយ ឃាត់ឡាននោះទុក១ឆ្នាំ»។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា សូមម្ចាស់ក្រុមហ៊ុនដឹកទំនិញ សុំអានច្បាប់ ស្ដីពី ផ្លូវថ្នល់​ឲ្យបាន​ច្បាស់ ហើយច្បាប់នេះត្រូវអនុវត្តគ្រប់ពេលវេលា ទាំងពេលថ្ងៃ និងពេលយប់​ ៧ថ្ងៃក្នុងមួយសប្ដាហ៍ និង២៤ម៉ោង​ក្នុងមួយថ្ងៃ មិនថាជាឡានរបស់អ្នកធំ ឡានរបស់អ្នកតូច ឡានរបស់អ្នកក្រ ឡានរបស់អ្នកមាន ឲ្យតែឡានដឹក​លើស​​ទម្ងន់កំណត់ដោយច្បាប់ ត្រូវអនុវត្តច្បាប់ទាំងអស់។

លោករដ្ឋមន្ត្រីបានថ្លែងទៀតថា «សូមអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយហើយ ផ្សព្វផ្សាយទៀតថា បងប្អូនប្រជាពលរ​ដ្ឋ បងប្អូនអ្នកដឹកទំនិញកុំដឹក ឲ្យលើសទម្ងន់កំណត់ ដោយច្បាប់ឲ្យសោះ បើមិនចង់ឲ្យគេចាប់ឡានទុក១ឆ្នាំ កុំដឹក​ឲ្យលើស២០ភាគរយ»។ លោកថា អ្នកប្រើប្រាស់ផ្លូវមានតួនាទី មានភារកិច្ច មានកាតព្វកិច្ច ចូលរួមជាមួយរាជ​រដ្ឋា​ភិបាល ក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិយើង ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរកថវិកា គ្រប់បែប​យ៉ាងទាំងអស់ ដើម្បីយកមកកសាងផ្លូវថ្នល់ ឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា បានធ្វើដំណើរដោយស្រួល។

សូមជម្រាបថា តំណាងក្រុមដឹកជញ្ជូនចំនួន៥នាក់ ដែលបានធ្វើការតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានស្នើសុំដំណោះស្រាយ៣ចំណុច រួមមាន៖ ១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទ​យានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។ ២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា។ ៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណា ដែលកំពុងឃាត់ទុកមួយឆ្នាំឲ្យចរាចរណ៍ដឹកជញ្ជូនបាន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម