Connect with us

ព័ត៌មានជាតិ

ស្ពាន​អាកាស​ថ្មើរ​ជើង​លើក​ដំបូង​នៅ​ខេត្ត​​តាកែវ សង់​រួចរាល់ ប្រក់​ដំបូលយ៉ាង​ស្អាត មាន​ដាំ​ផ្កា​លម្អ​ថែម​ទៀត​ផង

បានផុស

នៅ

ស្ពាន​អាកាស​ថ្មើរ​ជើង​ដំបូង​នៅ​ខេត្ត​តាកែវ បាន​សម្រេច​​ប្រក់​ដំបូល​រួចរាល់​ រួម​ទាំង​ដាំ​ផ្កា​លម្អ​បន្ថែម​ លើក​សោភ័ណភាព​កាន់តែស្អាត​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​អាកាស​ថ្មើរជើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៣ ត្រង់​ចំណុច​ផ្សារ​ត្រាំខ្នារ​ស្ថិត​នៅ​ចន្លោះ​រវាង​ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ សាងសង់​ឡើង​សណ្តូកចុះ​វែង​ងាយស្រួល​​ឲ្យ​ក្មេងៗ មនុស្ស​ចាស់​ដើរ​ឆ្លងកាត់​មិន​ពិបាក​មិន​ហត់ ហើយ​អាច​​អូសឬ​រុញ​បង​ប្អូន​​ជនពិការ​ឆ្លង​កាត់​បាន​។

ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​​លើ​ផ្លូវ​ជាតិ​លេខ ៣ ដែល​ទើប​តែ​ស្ថាបនារួច​​ថ្មី​នេះ បម្រើ​ជា​​ប្រយោជន៍​ដល់​អ្នក​ដំណើរ​​ដើរ​ឆ្លងកាត់ កាត់បន្ថយ​ការ​ដើរ​ឆ្លង​ផ្លូវ​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​នៅ​ត្រង់តំបន់នេះ ជាទី​ប្រជុំ​ជន​ មាន​ផ្សារ​ សាលា​រៀន និង​មាន​ពលរដ្ឋ​រស់នៅ​កកកុញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម