ព័ត៌មានជាតិ
អ្នកនាំពាក្យប្រាប់មូលហេតុឆ្មក់ តាមផ្សារលក់ដូរ តេស្តរកអ្នកឆ្លងកូវីដ
ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៣ កក្កដានេះថា ការចុះយកសំណាកចល័តនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ គឺយកទីតាំងណាដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ ពិសេសទីតាំងលក់ដូរតាមចិញ្ចើមផ្លូវដែលមានមនុស្សប្រមូលផ្តុំច្រើន។
លោកបានបន្តថា រហូតមកដល់ពេលនេះ ការចុះយកសំណាកនេះធ្វើបានចំនួនពី៧ទៅ៨ទីតាំង ហើយបានរកឃើញមានអ្នកឆ្លងជាបន្តបន្ទាប់ ដែលជាវិធានការមួយមានប្រសិទ្ធភាពសំដៅកាត់ផ្តាច់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
លោកបានបន្តទៀតថា « កាលណាយើងមិនអត់ចុះយកសំណាកទេ ការឆ្លងនៅតែមានអាចឆ្លងពីអ្នកលក់ទៅអ្នកទិញឬអ្នកទិញឆ្លងទៅអ្នកលក់ឆ្លងទៅវិញទៅមក។ អីចឹងហើយទើបវិធានការរបស់អាជ្ញាធរខេត្តគឺត្រូវយកសំណាកចល័តទៅតាមទីតាំងដែមានការប្រមូលផ្តុំបែបហ្នឹង»។
លោក បានបន្ថែមទៀតថា «យើងនឹងបន្តអនុវត្តការងារនេះជាប្រចាំបន្តទៅទៀត។ ការយកសំណាកចល័តនៅតែបន្តធ្វើ ហើយការរៀបចមទីតាំងទៅយកសំណាកតាមតំបន់ផ្សេងៗយើងក៏នៅតែបន្តធ្វើដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២កក្កដាឆ្នាំ២០២១កងកម្លាំងនគរបាលក្រុងព្រះសីហនុ បានចុះប្រមូលអាជីវករលក់ដូរនិងអ្នកមកទិញម្ហូបអាហារតាមបណ្តោយផ្លូវពីកែងផ្លូវអូរ២,ផ្លូវកែងមន្ទីរកសិកម្ម រហូតដល់កែងផ្លូវកែងសាលាវិទ្យាល័យ ចំនួន៤១៣នាក់យកសំណាកទៅធ្វើតេស្តរកជំងឺកូវី-១៩ក្នុងនោះមានវិជ្ជមានចំនួន១៦នាក់ រួមមានកម្មករសំណង់ ចំនួន៤ នាក់ អ្នកនៅផ្ទះ ចំនួន ៦ នាក់ សិស្ស-និសិត្ស ២ នាក់ បុគ្គលិកក្រុមហ៊ុន ចំនួន ១ នាក់និងគ្រូបង្រៀន ចំនួន ១ នាក់បុគ្គលិកក្រុមហ៊ុនសន្តិសុខ ឯកជន ចំនួន ១ នាក់និងអាជីវករចល័ត ចំនួន ១ នាក់៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង