Connect with us

ព័ត៌មានជាតិ

ចាប់ពី​ស្អែកនេះ ផ្សារតូច​ធំ​ទូទាំង​​ក្រុង​ព្រះសីហនុ អនុញ្ញាត​ឲ្យ​បើកដំណើរការឡើងវិញ

បានផុស

នៅ

ភ្នំពេញ៖ ផ្សារ​តូចធំ​នៅក្រុងព្រះសីហនុ នឹង​អនុញ្ញាត​ឲ្យ​បើកដំណើរការឡើងវិញចាប់ពី​ថ្ងៃទី ២៥ ខែកក្កដា​ឆ្នាំ ២០២១​ ស្អែកនេះទៅ​។ ប៉ុន្តែអាជីវករ និង ប្រជាពលរដ្ឋ ត្រូវគោរពទៅតាមស្តងដារអនាម័យសុវត្តិភាព ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្តព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៤ កក្កដានេះថា ផ្សារ​ទាំង​តូច​ទាំង​ធំតូច ដែលបានបិទកន្លងមក ចាប់ពីស្អែកទៅនឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​​មានដូចជា ផ្សារលើ ផ្សារមជ្ឈមណ្ឌលពាណិជ្ជម្មក្រុងព្រះសីហនុ និងផ្សារដារាសំណាង រួមនឹងផ្សារតូចៗ​មួយ​ចំនួនទៀត​។

ការសម្រេច​ឲ្យ​បើកដំណើរការផ្សារឡើងវិញនេះ គឺដើម្បីចូលរួមលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករតាមទីផ្សារ។ មុនដាក់ឲ្យដំណើរការផ្សារឡើងវិញ ក្រុមការងារ​នឹងធ្វើការណែនាំ​​ដល់អាជីករតាមផ្សារពីស្តង់ដារអនាម័យ សុវត្តិភាព តាមគោលការណ៍ណែនាំ​របស់​រដ្ឋបាលខេត្ត និងសេចក្តី​ណែនាំដែលនឹងចេញជាផ្លូវការនាពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាពលរដ្ឋ និងអាជីវករគោរពឲ្យបានតាមគោលការណ៍។

បើតាម​មន្រ្តី​អ្នក​នាំពាក្យ ការឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ នៅតែបន្តមានជាហូរហែ តែក៏​មិនអាចបិទផ្សាររហូតដែរ ទើប​អាជ្ញាធរ​អនុញ្ញាតិ​ឲ្យ​បើកដំណើរការឡើងវិញ តែ​អាជីវករនិងប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​តាមគោលការណ៍​​ណែនាំស្តង់ដារសុវត្តិភាព ដែលដាក់ចេញដោយរដ្ឋបាលខេត្ត។

គួរបញ្ជាក់ថា ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅលើអាជីវករតាមផ្សារនានា បានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចចិត្តបិទផ្សារធំតូចនៅក្នុងក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុង​សហគមន៍​​ទ្រង់ទ្រាយ​ធំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម