Connect with us

ព័ត៌មានជាតិ

ពលករខ្មែរម្នាក់​ចេញ​ពីប្រទេស​ថៃ​ អាការៈហត់ខ្លាំង​​មក​ដល់​ប៉ុស្តិ៍​ត្រួ​តពិនិត្យ​ដេក​ស្លាប់​ភ្លាមៗ

បានផុស

នៅ

បន្ទាយមានជ័យ៖ ពលករខ្មែរពីរនាក់ប្តីប្រពន្ធ បានឆ្លងដែន​ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអូរបីជាន់​ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ហើយ​បុរស​ជា​ប្តី​បាន​ស្លាប់នៅ​កន្លែងត្រួតពិនិត្យពលករ ដោយសារជំងឺ​កូវីដ​១៩ នៅវេលាម៉ោង ​៩ និង​១០​នាទី​ថ្ងៃទី ២៤ ខែ​កក្កដា ឆ្នាំ២០២១។

បើ​តាមអាជ្ញាធរ​ ពលករទាំងពីរនាក់ប្តីប្រពន្ធ​ ធ្វើការនៅខេត្តផាធុមថានីប្រទេសថៃ​រយះពេល២ឆ្នាំ​មក​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ សៀន ខុម ភេទប្រុស អាយុ៥២ឆ្នាំ (ពិការជើងទាំងសងខាង និងគោមខ្នង) រស់នៅភូមិក្បាល​ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែក​ប្រពន្ធឈ្មោះ យិន រ៉ាន់ អាយុ​៥៦​ឆ្នាំ​ ភេទស្រី រស់នៅភូមិឃុំជាមួយ​គ្នា។

បើ​តាមរបាយការណ៍​ពីអាជ្ញាធរ បុរស​ជា​ប្តី​មាន​អាការ:ហត់ខ្លាំង ទើប​បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងក្រុមការងារចម្រុះច្រកអូរបីជាន់។ ក្រុម​គ្រូពេទ្យ​បានយកសំណាកធ្វើតេស្ត​រហ័ស ​គឺ​មាន​វិជ្ជមានទាំង២នាក់ប្តីប្រពន្ធ។ សពត្រូវបានរថយន្តពេទ្យដឹកយកទៅភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យដើម្បីបូជា៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម