ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិចិន៣៦នាក់ ជិះកប៉ាល់មួយគ្រឿងពីស្រុកចិនមកចូលកម្ពុជាខុសច្បាប់
ជនជាតិចិនចំនួន ៣៦ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានជិះកប៉ាល់មួយគ្រឿងចូលមកកម្ពុជាដោយខុសច្បាប់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកកោះរ៉ុងសន្លឹមបានឃាត់កប៉ាល់ដែកខ្នាតតូច ចំនួន១គ្រឿង ខណៈនៅលើកប៉ាល់មានមនុស្សសរុបចំនួន៣៨នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦នាក់ ភេទស្រី១នាក់ និងជនជាតិខ្មែរ២នាក់ ភេទប្រុសកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទី។
កប៉ាល់បានមកដល់ក្នុងទំនប់កោះព្រាបអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រហើយក្រុមការងារដឹកនាំ ដោយព្រះរាជអាជ្ញារងពេញ ពិសិទ្ធ កំពង់ធ្វើការសួរនាំ ក្នុងនោះមានជនជាតិខ្មែរចំនួន២នាក់ជាកម្មករ។ ជនជាតិខ្មែរ ទី១.ស៊ឹម ផេង គី ភេទប្រុស អាយុ៣៩ ស្រុកកំណើតភូមិកំពង់សំបូរ ឃុំសំរោងភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ២. ឈ្មោះ ផាន់ រាជ្យ ភេទប្រុស អាយុ២២ឆ្នាំស្រុកកំណើតភូមិតាកុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាវាចាកចេញពីផែផូអាន ខេត្តហ៊្វូចៀនប្រទេសចិន។ ការត្រួតពិនិត្យ ក្នុងនាវាពុំឃើញមានអ្វីកត់សំគាល់ឡើយ បច្ចុប្បន្នពេទ្យ បានយកកំហាកអវិជ្ជមានទាំងអស់។ បច្ចុប្បន្នជនជាតិចិនទាំងអស់ត្រូវបានបញ្ជូនទៅជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីផ្លូវច្បាប់បន្ត៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង