Connect with us

ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ អ្នក​ទោស​ជាប់​​ឃុំឃាំង​ទាំងអស់​​ បានចាក់វ៉ាក់សាំងគ្រប់ ២ ដូស

បានផុស

នៅ

ភ្នំពេញ៖ ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេសប្រមាណ​ជាង​​​១​ ម៉ឺន​នាក់បាន​ទទួលការ​ចាក់​​វ៉ាក់សាំង​ ការ​ពារ​ជំងឺ​កូវីដ១៩​ ខណៈនៅរាជធានីភ្នំពេញអ្នកជាប់ឃុំទាំងអស់ បាន​ទទួលការ​ចាក់​វ៉ាក់សាំងចំនួន២ដូសគ្រប់ៗគ្នា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ នុត សាវនា ​អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប្រាប់សារព័ត៌មាន​ដឹងនៅ​ថ្ងៃ​ទី​២៥​ខែ​កក្កដា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបន្តថា អ្នកជាប់ឃុំចំនួន១១ ៤០០នាក់បានទទួលវ៉ាក់សាំងគ្រប់ចំនួន២ដូសរួចរាល់ ខណៈដែលអ្នកកំពុងជាប់ឃុំចំនួន ៨ ៣៦០នាក់ផ្សេងទៀត ទើបតែទទួលវ៉ាក់សាំងចំនួន១ដូស។ ចំនួន​នេះបើ​គិត​ជា​ភាគរយគឺ​អ្នកជាប់​ឃុំប្រមាណជិត៣០% ទទួលបានវ៉ាក់សាំងចំនួន ២ដូស​ឯ​២២%​ ទៀតទទួលបាន១ដូសនិងរៀបចំចាក់បន្ត។

អគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី​ ៧ ឧសភា ២០២១ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដល់​​អ្នក​ជាប់​ពន្ធនាគារ​ចំនួន ​៣​ នៅរាជធានីភ្នំពេញ​ដែល​មាន​អ្នក​ជាប់​ឃុំ​ប្រមាណ​ជាង​១ម៉ឺន​នាក់​។

កាលពី​ខែឧសភាកន្លងទៅ ​មានអ្នក​ជាប់​ឃុំនៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុចំនួន​ ៣៤​នាក់​ និង​នៅ​ពន្ធនាគារ​ព្រៃស​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី១(ម១)ចំនួន​១៨​នាក់ រក​ឃើញ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

បើតាម​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​លោក នុត​ សាវនា​ ប្រភព​ចម្លង​ដំបូង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១​(ម១)​នៃ​ពន្ធនាគារ​ព្រៃសរាជធានី​ភ្នំពេញ ​អាច​ផ្តើម​ចេញ​ពី​កម្មករ​សំណង់​ដែល​ដឹក​សម្ភារៈ​ចូល​បរិវេណ​ពន្ធនាគារ​ ដើម្បី​សាង​សង់​សំណង់​ផ្សេងៗ។ ​ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​ ករណី​ឆ្លង​ក្នុង​ពន្ធនាគារ​​ទំនង​​បណ្តាល​មក​ពី​ជនជាតិ​តៃវ៉ាន់​ ដែល​ជាប់​ឃុំ​ពេល​កំពុង​ត្រៀម​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​៕​

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម