Connect with us

ព័ត៌មានជាតិ

សាលា​ភូមិន្ទល្បី​រាប់​ជំនាន់ ជំនាញខ្លះ​មាន​តែ​ភូមិន្ទ​ទេមាន​បណ្តុះបណ្តាល​

បានផុស

នៅ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សា​របស់​រដ្ឋ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០។ ជា​សាលា​ថ្នាក់​ឧត្តម​ដ៏​ល្បី​របស់​រដ្ឋ ក្រៅ​ពី​និស្សិត​មក​ពី​បណ្តា​ខេត្ត​ក្រុង​នានា ក៏​មាន​និស្សិត​បរទេស​ជាច្រើន​ក៏​កំពុង​សិក្សា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកលវិទ្យាល័យ​នេះ​មាន​មហាវិទ្យាល័យ​ចំនួន៥ និង​វិទ្យាស្ថានចំនួន១ និងមុខ​ជំនាញ​ជាច្រើន​រួមទាំងមុខជំនាញ​​កម្រ​មួយ​ចំនួន ដែលសិស្ស​អាច​ចុះឈ្មោះ​សិក្សា​មាន​ដូចជា៖

១- មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្រ្ត មាន​មុខជំនាញ៖

– អក្សរសាស្ត្រ
– ទស្សនវិជ្ជា
– ភាសាវិទ្យា
– ប្រវត្តិវិទ្យា
– ចិត្តវិទ្យា
– សង្គមកិច្ចវិទ្យា
– ទេសចរណ៍
– សង្គមវិទ្យា
– ភូមិវិទ្យានិងរៀបចំដែនដី
– គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
– ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

២- មហាវិទ្យាល័យវិទ្យាសាស្ត្រ មាន​មុខជំនាញ៖

– គណិតវិទ្យា
– គីមី
– បរិស្ថាន
– រូបវិទ្យា
– ជីវវិទ្យា
– ព័ត៌មានវិទ្យា

៣-មហាវិទ្យាល័យវិស្វកម្ម មាន​មុខជំនាញ៖

– វិស្វកម្មជីវសាស្ត្រ
– វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
– វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច

៤- មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មាន​មុខជំនាញ៖

– អភិវឌ្ឍន៍សេដ្ឋកិច្ច
– អភិវឌ្ឍន៍សហគមន៍
– គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស

៥- មហាវិទ្យាល័យអប់រំ មាន​មុខជំនាញ៖

– សិក្សាអប់រំ
– អប់រំពេញមួយជីវិត
– គ្រប់គ្រងនិងអភិវឌ្ឍន៍ឧត្តមសិក្សា

៦- វិទ្យាស្ថានភាសាបរទេស​មាន​មុខជំនាញ៖

– ភាសាថៃ
– ភាសាជប៉ុន
– ភាសាកូរ៉េ
– ភាសាចិន
– ភាសាបារាំង
– ភាសាអង់គ្លេស
– សិក្សាអន្តរជាតិ

តម្លៃ​សិក្សា​មុខជំនាញ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​ចន្លោះ​ពី ៣០០ ដុល្លារ ទៅ ៦៥០ ដុល្លារក្នុង​មួយ​ឆ្នាំ ហើយ​ជា​រៀងរាល់ឆ្នាំ សាលា​តែងតែ​មាន​អាហរូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​សិក្សាផងដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម