Connect with us

ព័ត៌មានជាតិ

រយៈពេល១ឆ្នាំនេះ រដ្ឋាភិបាលបានបញ្ចេញថវិកា ៣៨១លានដុល្លារ​ជួយ​ជន​ងាយរងគ្រោះ​ក្នុងពេល​ប្រយុទ្ធ​ជំងឺ​កូវីដ១៩

បានផុស

នៅ

ភ្នំពេញ៖ រយៈពេល១ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង១.៥០០ប៊ីលានរៀល ឬត្រូវជាប្រមាណ ៣៨១លានដុល្លារអាមេរិក ដើម្បីជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ការ​ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ចបានចាប់ផ្តើមដំណើរការមកដល់បច្ចុប្បន្នបានចំនួន៥ជុំ មាន១៣លើករួចមកហើយ។

រដ្ឋាភិបាលបានចាប់ផ្តើមបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៦ លើកទី១ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះ។

ក្រៅតែពីការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ សម្រាប់អ្នកក្រីក្រកម្រិត១ និងកម្រិត ២ កាលពីកន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភថវិកាសម្រាប់អ្នកនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានចំនួនជាង៦ម៉ឺននាក់ ដោយចំណាយថវិកាប្រមាណ៦លានដុល្លារ។ ទន្ទឹមគ្នានេះ ក៏បានផ្តល់សាច់ប្រាក់ជួយឧបត្ថម្ភដល់កម្មករ និយោជិតដែលបាត់បង់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម