Connect with us

ព័ត៌មានជាតិ

តារាកំប្លែងល្បីឈ្មោះខ្មែរសុរិន្ទម្នាក់ស្លាប់ ពេទ្យពិនិត្យមានរលាកសួតកម្រិតធ្ងន់

បានផុស

នៅ

មហាជន និង អ្នកគាំទ្ របានបង្ហាញការសោកស្តាយ ក្រោយទទួលដំណឹង នៃការស្លាប់របស់តារាកំប្លែងល្បីឈ្មោះខ្មែរសុរិន្ទម្នាក់ ដោយសារជំងឺមេរោគក្នុងសរសៃឈាម និង រលាកសួតកម្រិតធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងដ៏ល្បីឈ្មោះរបស់ខ្មែរសុរិន្ទរូបនេះ មានឈ្មោះ Baby boy (សុធិត អាចហានយិញ) ដោយលោកបានទទួលមរណភាព កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ក្នុងវ័យ ៣៤ ឆ្នាំ។

បើតាមប្រភពព័ត៌មានពីមិត្តភ័ក្ដិបានបញ្ជាក់ថា មុនពេលស្លាប់ Baby boy មានអាការឈឺនៅត្រង់ចំណុចដើមទ្រូងខ្លាំង ហើយក៏បានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ បន្ទាប់ពីពិនិត្យរួចឃើញថា សួតរបស់លោកមួយចំហៀងរលាកខ្លាំង និង រងការខូចកម្រិតធ្ងន់។

ប្រភពបានបន្ថែមថា ដោយសារតែជំងឺធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតតារាកំប្លែងលោក Baby boy បានឡើយ។ តាមរយ:ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខគ្រប់គ្នា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច 

បច្ចេកវិទ្យា៤១ នាទី មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការ ម៉ាឡេស៊ី ចោទអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុពីបទ “មិនគោរពគោល​ការណ៍ ប្រកាសទ្រព្យសម្បត្តិ”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា​ នឹងទន់ខ្សោយ

សន្តិសុខសង្គម១២ ម៉ោង មុន

តុលាការផ្តន្ទាទោស លោក William Guang  ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម