Connect with us

សុខភាព

លោក​ជំទាវ ឱ វណ្ណឌីន​​ បដិសេធ​​ការ​ប្រើ​ឧបករណ៍​តេស្ត​​​​រហ័ស​ ​លើ​​ទឹក​​មាត់​ រក​​កូវីដ១៩

បានផុស

នៅ

លោក​ជំទាវ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​​បដិសេធ​​លើ​ការ​ប្រើ​ប្រាស់​ឧបករណ៍​តេស្ត​រហ័ស​ ​​ទឹក​​មាត់​រក​​ជំងឺ​​កូវីដ​១៩ និង​ចាត់​ទុក​ការ​​​​​ឃោស​នា​ណា​​មួយ​​លើ​ការ​ប្រើ​ប្រាស់​ឧបករណ៍​នេះ​គឺ​​​ខុស​ច្បាប់​។

ការ​ឆ្លើយ​តបរបស់​លោកជំទាវ ​បែប​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​បណ្តាញ​សង្គម​មួយ​ផ្សព្វផ្សាយ​ពី​ការ​តេស្ត​រហ័ស​​លើ​ទឹក​មាត់​រក​​ជំងឺ​កូវីដ១៩​​។ តាម​រយៈ​​បណ្តាញ​សង្គម Telegram ​លោកជំទាវ​បាន​​សរសេរ​ថា​”ការ​ផ្សាយ​បែប​នេះ​គឺ​ខុស​ច្បាប់ហើយ​ណា”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​​​ឧបករណ៍​​តេស្ត​រហ័ស​រក​អង់ទី​ហ្សែន​កូវិដ១៩ ​ចំនួន​​៤​ប្រភេទ ដែល​ទទួល​ស្គាល់​ និង​អនុញ្ញាត​​ឱ្យ​ប្រើ​ប្រាស់​ ដោយ​ក្រសួង​សុខាភិបាល​​ មាន​​ក្រុមហ៊ុន Abbott ផលិតឧបករណ៍​តេស្ដរហ័ស​រក​អង់​ទីហ្សែនកូវីដ-១៩ ឈ្មោះ ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE ក្រុមហ៊ុន Roche ផលិតឧបករណ៍តេស្ដរហ័សរក អង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ROCHE SARS-CoV-2 Rapid Antigen Test 25T ក្រុមហ៊ុន SD Biosensor ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ STANDARD Q COVID-19 Ag Test និងក្រុមហ៊ុន Phase Scientific ផលិតឧបករណ៍​តេស្ដរហ័ស​រកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ INDICAID COVID-19 Rapid Antigen Test។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល នឹងសិក្សាលើឧបករណ៍តេស្តរហ័សផ្សេងទៀត ដើម្បីផ្ដល់ការ​ទទួល​ស្គាល់ និងការអនុញ្ញាតឧ្យមានការប្រើប្រាស់នៅកម្ពុជា ដោយផ្អែកលើគោលការណ៍​ប្រសិទ្ធភាព​ខ្ពស់ សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពឆាប់រហ័សនៃការ​រក​ឃើញ​លទ្ធផល និង​ថ្លៃ​ទាប​សមរម្យ។

នៅដើមខែកក្កដានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នឹងនាំចូលឧបករណ៍​តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 rapid antigen test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុង​តម្លៃដើម ៣.៧ ដុល្លារ ក្នុងគោលដៅ​យកទៅ​ប្រើប្រាស់ប៉ុណ្ណោះ ដើម្បីរារាំងការឆ្លងរាល​ដាលនៃ​ជំងឺ​កូវីដ-១៩ និងរារាំងការផ្ទុះក្នុង​សហគមន៍។

ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩​ដល់ស្ថាប័នណាដែលមាន​បុគ្គលិក​ធ្វើការ​កកកុញ ចាប់ពី១០០​នាក់ឡើងទៅ និងស្ថាប័នណា​ដែល​មាន​ទីតាំងស្ថិតក្នុង​តំបន់ហានិភ័យ​នៃការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំណែក​ឯស្ថាប័នឯកជនដែលមានបុគ្គលិកធ្វើការក្រោម១០០នាក់​ជា​ប្រចាំថ្ងៃ និងមិនស្ថិតក្នុង​តំបន់​រាលដាលខ្លាំងនៃជំងឺ​កូវីដ-១៩ ក្រសួងនឹងលក់ឧបករណ៍​ធ្វើតេស្ត​រហ័ស​រកជំងឺកូវីដ-១៩​ជូន​តាមក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម