Connect with us

ព័ត៌មានជាតិ

លោកស្រីឱ វណ្ណឌីន៖ អ្នកអត់ចាក់វ៉ាក់សាំងឆ្លងវីរុសបំប្លែងថ្មីដែលតា អាចប្រឈម​ការបាត់បង់​​ជីវិត

បានផុស

នៅ

ភ្នំពេញ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា អ្នកដែលអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយបានឆ្លងវីរុសបំប្លែងថ្មីដែលតា គឺមានសភាពធ្ងន់ធ្ងរ និងអាចឈានដល់បាត់បង់ជីវិតទៀតផង។

ថ្លែងប្រាប់អ្នកសារព័ត៍មានកាលពីថ្ងៃទី២៧កក្កដា លោកស្រីបន្តថា វីរុសដែលតានេះ​បើឆ្លងលើអ្នកអត់ទាន់បាន​ចាក់​វ៉ាក់សាំងទេ គឺធ្ងន់ធ្ងរឈានទៅរកសេចក្តីស្លាប់ តែបើអ្នកចាក់រួចហើយមានឆ្លងវីរុសនេះមានសភាពស្រាលជាងនិងអាចជាសះស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អីចឹងហើយបានជានៅលើពិភពលោកក៏ដូចជាកម្ពុជា តែងតែជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ១៩ ដោយសារវ៉ាក់សាំងនេះអាចជួយឱ្យអ្នកឆ្លងជំងឺកូវីដ១៩ពីធ្ងន់ធ្ងរមកកម្រិតស្រាល និងបង្កើតភាពស៊ាំនៅក្នុងសហគមន៍ទៀតផង។

លោកស្រីបានបន្ថែមថា ចំពោះអ្នកស្លាប់បាត់បងជីវិតដោយសារជំងឺកូវីដ១៩ភាគច្រើន ទៅលើមនុស្សដែលមានវ័យចំណាស់ អ្នកមានជំងឺប្រចាំកាយដូចជាជំងឺសួត រ៉ាំរ៉ៃ ជំងឺលើសសំពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

លោកស្រីបានបញ្ជាក់ថា ក្រៅពីនេះក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏អាចមកពីការបញ្ជួនអ្នកជំងឺទៅព្យាបាលបាន​មាន​ភាព​យឺតយ៉ាវ និងអ្នកខ្លះទៀតជាអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន បានណែនាំដល់ប្រជាពលរដ្ឋពិសេសគ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់និង​ត្រូវ​ទទួលខុសត្រូវកុំនាំវីរុសកូវីដ១៩ទៅចម្លងដល់ឪពុកម្តាយ ប្រពន្ធកូននិងសាច់ញាតិរបស់ខ្លួន ដោយសារ​តែការសប្បាយភ្លេច​ខ្លួន មិនបានការពារខ្លួននិងកុំឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។ ដូច្នេះបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវខ្ពស់ព្រោះថាមិនមានអ្នកណាម្នាក់ទៅការពារជំងឺកូវីដ១៩ជំនួសយើងបានទេក្រៅពីខ្លួនយើងនោះ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៣១ខែមីនារហូតមកដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសបំប្លែងខ្លួន​​ថ្មីដែលតាចំនួន១១៤នាក់ស្ត្រី៥៩នាក់ ភាគច្រើនឆ្លងទៅលើអ្នកដំណើរមកពីក្រៅប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម