Connect with us

ព័ត៌មានជាតិ

ប្រកាស​តែងតាំង​ជា​ផ្លូវការ អភិបាលក្រុង​បូកគោ​​បង្កើត​ថ្មី គឺ​ជាស្រ្តី

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ប្រកាស​តែងតាំង​លោកស្រី ងិន ផលរ័ត្នជា​អភិបាលក្រុង​បូកគោ​ដែលទើប​បង្កើត​ថ្មី។

លោកស្រី ងិន ផលរ័ត្ន មាន​ឋានន្តរសក្កិ​ឧត្តមមន្រ្តី​ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាល​ទីស្តីការគណៈរដ្ឋមន្រ្តី ដែល​នឹង​ឡើង​មក​កាន់​តំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ ខេត្ត​កំពត។ ក្នុងរយៈពេលនៃការបំពេញភារកិច្ចថ្មី លោកស្រី ងិន ផលរ័ត្ន ត្រូវដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌ​ដើម។

រាជរដ្ឋាភិបាល​ បាន​ចេញអនុក្រឹត្យសម្រេចបង្កើតក្រុងបូកគោដែលជាទីក្រុងថ្មីនៅក្នុងទឹកដីខេត្តកំពត។ ការ​បង្កើត​ក្រុង​បូកគោ ត្រូវ​កាត់យកឃុំ​ចំនួន ៣ ពីស្រុកទឹកឈូ ដែលមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោតយកធ្វើជាសង្កាត់ក្នុងក្រុងបូកគោ ដែលដាក់ឈ្មោះ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលអភិវឌ្ឍក្រុងបូកគោ ប្រែក្លាយ​ជាទីក្រុងឆ្លាតវៃ ទេសចរណ៍ប្រវត្តសាស្រ្ត និងធម្មជាតិ។ យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតាដែល​ស្មើនឹង១៨%នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស នឹងត្រូវយកមកអភិវឌ្ឍន៍ក្នុងគោលដៅធានា​ការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម