Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បញ្ជាក់ ករណី​រកឃើញ​​អ្នក​វិជ្ជមាន​ ពេល​ទីក្រុង​ភ្នំពេញ​ដាក់​វិធានការ​រដ្ឋបាល​

បានផុស

នៅ

អាជ្ញាធរ​បាន​បញ្ជាក់​លើ​ការ​គ្រប់គ្រង​អ្នក​ឆ្លង​កូវីដ ក្រោយ​ពេល​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​​វិធានការ​រិតបន្តឹង និងការ​ដាក់​បម្រាម​គោចរ​ពេល​យប់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ចំពោះទីតាំងដែលមានករណី​វិជ្ជមានអ្នក​ជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាម​ផ្ទះ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រងនិងចាត់វិធានការឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្តាច់ឫសគល់ នៃប្រភពចម្លងជំងឺវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្តីសម្រេចការអនុវត្ត​វិធានការ​រដ្ឋបាល​របស់​រាជធានី​ភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ បន្ទប់ជួល អគារ ឬ អាជីវកម្មដ្ឋាន​ជាច្រកផ្លូវ ឬជាប្លុកតូចៗ ឬដាក់​ស្លាក​សញ្ញាសម្គាល់​ទីតាំងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅតាមជួរ និងត្រូវកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគ​រកមេរោគ​កូវីដ-១៩ ព្រមទាំងត្រូវអនុវត្តវិធានការ​ចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចេញ​ចេញវិធានការ​រដ្ឋបាល​រយៈពេល ១៤ ថ្ងៃ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ ១៩ គិតចាប់ពីម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមទាំង​ដាក់​បម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម​មិន​ចាំបាច់​ នៅចន្លោះម៉ោង ២១យប់ ដល់ម៉ោង ៣​ភ្លឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម