Connect with us

ព័ត៌មានជាតិ

លិខិត​​ព្រមព្រៀង​បញ្ជាក់​​ច្បាស់​ពី​​លក្ខខណ្ឌ​កុមារ​មិន​អាច​ចាក់វ៉ាក់សាំង​កូវីដ​បាន

បានផុស

នៅ

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ និង​យុវជន​​ពី​អាយុ ១២ ឆ្នាំ​ ដល់​ក្រោម ១៨ ឆ្នាំ នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ ០១ សីហា​នេះ។

ក្រៅពី​ត្រូវ​មាន​ឯកសារ​ចាំបាច់ និងការ​យល់ព្រម​ពី​ឪពុកម្តាយ ឬអាណាព្យាបាល ក្នុង​លិខិត​ព្រមព្រៀង​​បាន​បញ្ជាក់ពី​លក្ខខណ្ឌ​របស់​កុមារ ដែល​ត្រូវ​ចាក់វ៉ាក់សាំង​កូវីដ ១៩ រួមទាំង​ផល​រំខាន​ដែលអាច​កើត​ឡើង​មួយ​ចំនួន​។

បើ​ក្នុង​លិខិតព្រមព្រៀង​បាន​បញ្ជាក់​លម្អិត​ថា៖

ផលរំខានក្រោយចាក់៖

– ជាទូទៅការចាក់វ៉ាក់សាំងនេះមិនមានផលរំខានអ្វីទេ
– ក្នុងករណីខ្លះមានផលរំខានបន្តិចបន្តួចដូចជា ឈឺក្បាល ក្តៅខ្លួន ល្អិតល្ហៃ និងឈឺចាប់កន្លែងចាក់ ដែលនឹងបាត់​ទៅវិញក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ
-ក្នុងករណីកម្របំផុត អាចបណ្តាលឱ្យមាន ស្នូកអាណាហ្វីឡាក់ទិច

ករណីហាមចាក់វ៉ាក់

-បុគ្គលដែលធ្លាប់មានប្រតិកម្មអាលែរហ្សីជាមួយនឹងវ៉ាក់សាំងផ្សេងៗ
-បុគ្គលដែលមានឬសង្ស័យថាមានជំងឺកូវីដ-១៩៖ កំពុងគ្រុនក្តៅ (៣៧.៥°C) មានការប៉ះពាល់អ្នកជំងឺ​កូដ-១៩​ ឬកំពុងរង់ចាំលទ្ធផលតេស្តកូវីដ-១៩
-អ្នកមានជំងឺស្រួចស្រាវ និងអ្នកមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ដែលកំពុងធ្វើទុក្ខ

ករណីត្រូវប្រុងប្រយ័ត្ន

– អ្នកកំពុងទទួលការព្យាបាលបែបបន្ថយប្រព័ន្ធភាពស៊ាំរយៈពេលខ្លី (ឧ. ថ្នាំប្រឆាំងមហារីក) គួររង់ចាំដល់ចប់ការព្យាបាលសិន។
-បច្ចុប្បន្ននេះ មិនមានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ទាក់ទងនឹងការប្រើ វ៉ាក់សាំងនេះលើស្ត្រីមានផ្ទៃពោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម