Connect with us

ព័ត៌មានជាតិ

២នាក់ប្តី-ប្រពន្ធ ដឹកបង្គាក្រៀម ពីកំពត មកលក់នៅភ្នំពេញ ហើយ២ថ្ងៃលក់ចំណេញ មិនក្រោម៣០ម៉ឺនរៀលទេ

បានផុស

នៅ

២នាក់ប្តី-ប្រពន្ធ ដែលមានវ័យជិត៥០ឆ្នាំ បានតស៊ូក្នុងរបរដឹកបង្គាក្រៀម ពីខេត្តកំពតមកលក់នៅភ្នំពេញ តាមរយៈម៉ូតូចាស់មួយគ្រឿង។ ប៉ុន្តែអាចរកប្រាក់ចំណេញបាន ចំនួន៣០ម៉ឺនរៀល ក្នុងរយៈពេល២ថ្ងៃ។

តាមការរៀបរាប់ពីបុរសជាប្ដីឈ្មោះ កន ម៉ាប់ អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះត្រាច ឃុំស្វាយទល់ ស្រុកកំពង់ត្រាចខេត្តកំពត បានឲ្យភ្នាក់ងារកម្ពុជាថ្មី ​ដឹងនៅថ្ងៃទី៣០ ខែកក្កដានេះថា សព្វថ្ងៃនេះរូបគាត់ និងប្រពន្ធបានប្រកបមុខរបរដឹកបង្គាក្រៀម ពីខេត្តកំពតមកលក់ នៅតាមបណ្តាផ្សារ ក្នុងរាជធានីភ្នំពេញ ដោយបានកម្រៃគួរសមហើយអាចឲ្យគ្រួសាររបស់ពួកគាត់ មានកូន៣នាក់ រស់បានដោយស្រួល។

បុរសជាប្ដីដដែល បានឲ្យដឹងទៀតថា រូបគាត់បានដឹកបង្គា រួមទាំងប្រពន្ធដែលអង្គុយលើ រានក្រោយចេញពីផ្សារកំពត នៅម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ តាមផ្លូវជាតិលេខ៣ មកដល់បេនឡានផ្សារច្បារអំពៅ រាជធានីភ្នំពេញ នៅម៉ោង៩ និង១០នាទី ដើម្បីយកបង្គាក្រៀមបោះឲ្យម៉ូយ។

ពេលបោះឲ្យម៉ូយ នៅផ្សារច្បារអំពៅរួចមក ពួកគាត់បន្តដឹកឲ្យម៉ូយនៅផ្សារឧត្តុង្គ ហើយសម្រាកនៅឧត្តុង្គមួយយប់ព្រឹកឡើងយកបង្គា ដែលនៅសល់បោះឲ្យម៉ូយ នៅតាមបណ្តាផ្សារ ក្នុងរាជធានីភ្នំពេញ រហូតដល់អស់ទើបឡើងទៅកំពតវិញ។ អ្វីដែលបុរសឈ្មោះ កន ម៉ាប់ អួតសសើរពីម៉ូតូចាស់របស់ខ្លួន ដែលដឹកឥវ៉ាន់រាល់ថ្ងៃគឺម៉ាក់ (សេដេ) ផលិតនៅប្រទេសជប៉ុន ដែលម៉ូតូនេះគាត់ បានទិញមកប្រកបមុខរបរ ដឹកបង្គាក្រៀមលក់ អស់រយៈពេល២៥ឆ្នាំមកហើយតែម៉ូតូនេះ តស៊ូជាមួយគាត់រហូតមក។

លោក ម៉ាប់ បានបញ្ជាក់ទៀតថា សម្រាប់មុខរបរនេះ គឺរូបគាត់ អាចរកប្រាក់ចំណេញ មិនក្រោម៣០ម៉ឺនរៀល ក្នុងអំឡុងពេល២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះមុខរបរនេះ លោក និងប្រពន្ធ នៅបន្តរហូតដល់លែងមាន កម្លាំងបន្តទៀតបានហើយក៏មិនដឹងផ្លាស់ប្តូមុខរបរអ្វីក្រៅពីនេះដែរ។ ក្នុងនោះលោក ក៏សូមថ្លែងអំណរគុណដល់ម៉ូយៗ ដែលតែងជួយទិញបង្គាក្រៀមរបស់លោក ជារៀងរហូតមកនោះ៕ (ដោយ)៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម