Connect with us

ព័ត៌មានជាតិ

មកដឹង! មូលហេតុធំៗ ដែលសាលាឯកជនមួយចំនួន មិនអាចឈរជើងបាន និងត្រូវប្រកាសក្ស័យធន

បានផុស

នៅ

យ៉ាងហោចណាស់! មានសាលារៀនឯកជន៥០ភាគរយ ក្នុងចំណោម១០០សាលា ស្ថិតក្នុងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបិទទ្វារផ្អាកដំណើរការប​ណ្ដោះអាសន្ន ដោយសារសារតែការអូសបន្លាយ នៃវិបត្តិជំងឺកូវីដ-១៩។ ក្នុង​នោះដែរ មានបុគ្គលិកអប់រំ នៅសាលារៀនឯកជន ប្រមាណ១០០០នាក់ ក៏បានរងផលប៉ះពាល់ការងារ ដោយសារតែការផ្អាកដំណើរការសាលារៀននេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ មានមតិមានចំនួនឆ្ងល់ថា មូលហេតុអ្វីបានជា សាលា​រៀនឯកជនផ្អាកដំណើរការ ព្រោះការ​បង្រៀន​នៅតែបន្តធ្វើ គ្រាន់តែបង្រៀនតាមអនឡាញ ហើយឪពុក-ម្ដាយ និង​អាណាព្យាបាល នៅតែបង់​ប្រាក់​ជូន​ ​ដដែលនោះ?

លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អីធ្យូ ខេសិនគ្រុប (Westline Education Group) បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា មូលហេតុដែលនាំឲ្យ សាលា​រៀ​ន​​ឯកជនមួយចំនួនទប់ទល់លែងរួច បិទទ្វារផ្អាកដំណើរការនោះ មានកត្តាមួយចំនួនដូចជា៖

ទី១. លែងមានចំណូល ឬក៏ចំណូលតិចតួចពេក។ ត្រង់ចំណុចនេះ លោកឧកញ៉ា ប៉ិច ប៉ូឡែន បានបញ្ជាក់ថា សា​លា​រៀនឯកជនភាគច្រើន គឺបានខិតខំណាស់ ដើម្បីទប់ទល់នឹងស្ថានភាព នៃវិបត្តិជំងឺ​កូវីដ​-១៩ ពិសេសការ​បង្រៀន​តាមប្រព័ន្ធអនឡាញ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា តែសាលា​រៀន​​មួ​យ​ចំនួន នៅតែ​មិនអាច​ទប់ទល់បាន។

លោកថា ក្នុងកាលៈទេសៈនេះឪពុក-ម្ដាយ និងអាណាព្យាបាលសិស្សមួយ​ចំនួ​ន ពួកគាត់មានការលំបាកនៅ​ក្នុង​រកចំណូល ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះបើកូនរបស់ពួកគាត់​នៅ​តូច ហើយរៀន​ក្នុងសាលាក​ម្រិត​ម​ធ្យ​មចុះក្រោមនោះ ពួកគាត់អាចពិចារណាឲ្យកូនផ្អាករៀនសិន ហើយនៅពេលសិស្សមួយចំនួនផ្អាករៀន ក៏ធ្វើឲ្យប៉ះ​ពាល់ដល់សាលារៀនឯកជន ដែលខ្លះផ្អាកបណ្ដោះអាសន្ន និងខ្លះទៀតបិទទ្វារតែម្ដង ជាពិសេសសាលា​សម្រាប់​បង្រៀនកុមារតូចៗ និងសាលារៀនភាសាបរទេស។ យ៉ាងណាក៏ដោយលោកឧកញ៉ា ប៉ិច ប៉ូឡែន បានបញ្ជាក់ថា សម្រាប់សាលារៀនឯកជន ដែលមានការបង្រៀនតាមកម្មវិធីជាតិ ឬអន្តរជាតិនោះ គឺមាតា-បិតា និងអាណាព្យា​បា​ល មិនហ៊ានឲ្យកូនរបស់ពួកគាត់ឈប់រៀននោះទេ ដោយពួកគាត់យល់ថា ខ្លាចកូនខាតឆ្នាំសិក្សា។

ទី២. មិនអាចរកប្រាក់គ្រប់គ្រាន់ បង់ថ្លៃជួលអគារ ឬផ្ទះ ប្រាក់ខែគ្រូបង្រៀន និងបុគ្គលិក។ ជាការពិត! មិនមែន​រាល់​ម្ចាស់សាលារៀនឯកជនសុទ្ធ​តែមា​ន​​​អគារ ឬផ្ទះផ្ទាល់ខ្លួន ដើម្បីបង្កើតសាលារៀននោះទេ។ ពួកគេមួយចំនួន បាន​ជួលអគារ ឬផ្ទះរបស់អ្នកដទៃ ដើម្បី​បង្កើតសាលារៀន ហើយដែល​ត្រូវបង់លុយឲ្យគេប្រចាំខែ ហើយប្រសិនបើឪពុក​-​ម្ដាយ និងអាណាព្យាបាលសិស្សមួយចំនួន ឲ្យរបស់កូនរបស់ពួកគាត់ផ្អាករៀននោះ នឹងធ្វើឲ្យប៉ះពាល់ដល់​សាលា​រៀនឯកជនមិនខានឡើយ។ ដូច្នេះសាលារៀននោះ មិនអាចរកប្រាក់គ្រប់គ្រាន់ សម្រាប់បង់ថ្លៃជួលអគារ ឬផ្ទះ​ឡើ​យ។ កន្លងទៅលោ​កឧកញ៉ា ប៉ិច ប៉ូឡែន ធ្លាប់បានឲ្យដឹងថា ក្នុងសាលារៀនឯកជនមួយ យ៉ាងហោចណាស់ ក៏មាន​មន្ត្រីបុគ្គលិកពី២០ ទៅ៣០នាក់ដែរ។ ដូច្នេះប្រសិនបើសាលារៀននោះ ពុំមានចំណូលគ្រប់គ្រាន់ ក៏ពិបាក​នៅក្នុង​បើកប្រាក់​ខែ​ជូនពួកគេដែរ ដែលនាំឲ្យសាលារៀនមួយចំនួន បង្ខំចិត្តផ្អាកដំណើរការ ឬក៏បិទទ្វារតែម្ដង។

ទី៣. សាលារៀនឯកជន មានប្រភពចំណូលផ្សេងទៀត ក្រៅពីការបង់ប្រាក់របស់សិស្ស តែប្រសិនបើរៀនតាម​អន​ឡាញ ប្រភពចំណូលនោះ មិនអាចទទួលបានឡើយ។ លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បាន​ថ្លែងថា សាលារៀនឯកជន ទទួលបានចំណូលប្រមាណជា២០ ទៅ៣០ភាគរយ ពីប្រភពផ្សេងៗ ដូច​ជា៖ ការ​លក់សម្ភារៈសិក្សា និងឯកសណ្ឋាន, ថ្លៃឈ្នួលរថយន្តដឹកសិស្ស, និងថ្លៃជួលកន្លែងលក់ម្ហូបអាហារ និង​ភេស​ជ្ជៈ​ជា​ដើម។ ដូច្នេះប្រសិនបើសាលារៀនឯកជន រៀបចំការបង្រៀនពីចង្ងាយ ដើម្បីទប់ស្កាត់ការ​ឆ្លងរាតត្បាត​ជំងឺកូវីដ-១៩​នោះ ចំណូលទាំងនេះ ក៏លែងទទួលបានទៀតដែរ។ ចំណុចនេះ ក៏បានធ្វើឲ្យសាលារៀន​ឯកជនមួយ​ចំនួន បង្ខំ​ចិត្ត​ផ្អាក​ដំណើរការ ឬបិទតែម្ដង។

យ៉ាងណាក៏ដោយលោកឧកញ៉ា ប៉ិច ប៉ូឡែន បានបញ្ជាក់ថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានលោកជា​ប្រធា​ន តែងតែជួយជ្រោមជ្រែង សមាជិកក្នុងសហព័ន្ធរបស់លោក ដោយបច្ចុប្បន្នកំពុងផ្តោតសំខាន់ ទៅលើការបណ្ដុះ​បណ្ដាលជូនគណៈគ្រប់គ្រងសាលា ដើម្បីឲ្យពួកគាត់មានមូលដ្ឋាន ក្នុងរៀបចំបើកដំណើរការសាលារៀនឡើងវិញ នៅពេលវិបត្តិកូវីដ-១៩ថមថយចុះ និងការផ្ដល់ប្រឹក្សាយោបល់ ទៅលើផ្នែកជាច្រើន ថែមទៀត។ ម្យ៉ាងទៀតសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានជួយសម្របសម្រួលជូនសាលារៀនឯកជន ទៅលើការចាក់វ៉ាក់សាំងជូនគ្រូបង្រៀន និង​បុគ្គលិកអប់រំ ព្រមទាំងសម្របសម្រួលក្នុងការបញ្ជាទិញ ឧបករណ៍តេស្ដរហ័សរកកូវីដ-១៩ ផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម