Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចបិទ​ផ្អាក​នាំចូលសាច់បង្កកពីបរទេស

បានផុស

នៅ

ភ្នំពេញ ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី២៩​ខែ កក្កដា ២០២១ ​នេះបានមានប្រសាសន៍ឲ្យសារព័ត៌មានបានដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការនាំចូលសាច់បង្កក​ពីបរទេសមួយរយៈ។

លោក វេង សាខុន បានថ្លែងថា កាលពីពេលថ្មីៗនេះកម្ពុជាបានរកឃើញវីរុសកូវីដ១៩ នៅក្នុងសាច់ក្របីបង្កកដែលនាំចូលពីប្រទេសឥណ្ឌាចំនួន៣កុងតឺន័រក្នុងចំណោម ៥កុងតឺន័រនៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត ប៉ុន្តែក៏ត្រូវបានដុតបំផ្លាញចោលរួចរាល់ហើយនៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ផ្អាកនូវការនាំចូលសាច់បង្កកពីបរទេសមួយរយៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់លិខិតសុំផ្អាកការនាំចូលសាច់បង្កកពីបរទេសជូនប្រមុខរាជរដ្ឋាភិបាល​កម្ពុជាសម្រេច ។

នេះជាលើកទី២ហើយ ដែលកម្ពុជាបានផ្អាកជាបណ្តោះអាសន្ននូវការ នាំចូលសាច់បង្កកពីប្រទេសឥណ្ឌាដែលលើកទី១បានធ្វើឡើងកាលពីខែឧសភា បន្ទាប់ពីប្រទេស​ឥណ្ឌា​មានការផ្ទុះឡើងនូវករណីឆ្លងជំងឺ​កូវីដ​១៩​ច្រើន ។

គួរបញ្ជាក់ថា កម្ពុជាជាទីផ្សារធំមួយក្នុងការនាំចូលសាច់បង្កកមកពីប្រទេសឥណ្ឌា។ ជាក់ស្តែងរយៈពេល២ខែ ឆ្នាំ ២០២១​កម្ពុជាបាននាំចូលសាច់បង្កកពីប្រទេសឥណ្ឌា ក្នុងទំហំទឹកប្រាក់ជាង ៩,៣២ លានដុល្លារអាមេរិក គឺស្មើនឹងជាងពាក់​កណ្តាលនៃទំហំទឹកប្រាក់នាំចូលក្នុងឆ្នាំ ២០២០ ដែលមានទំហំទឹកប្រាក់១៧,៧ លាន​ដុល្លារ​កើនឡើង​ពី ៦,៤ លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ ២០១៩​ ។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ​ ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ វិនាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ១៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម