Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង Johnson&Johnson ជំនួយ​អាមេរិក រៀបចំពង្រាយ​ចាក់តាម​ខេត្ត​ចំនួន ៩ ជាប់ព្រំដែន

បានផុស

នៅ

វ៉ាក់សាំង​ Johnson&Johnson ដែល​ជា​ជំនួយ​របស់​អាេមរិក នឹង​ត្រូវ​រៀបចំ​សម្រាប់​ចាក់ដល់ប្រជាពលរដ្ឋ​តាម​ខេត្ត​ចំនួន ៩ ជាប់​ព្រំដែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោកជំទាវ​យក់ សម្បត្តិ​ រដ្ឋលេខាធិការ​ក្រសួង​សុខភិបាល។

ថ្លែង​ក្នុង​ពេលទទួលវ៉ាក់សាំង​ស៊ីណូវ៉ាក់​មួយ​លាន​ដូស​ទៀត ដែល​ជា​ការ​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​នៅព្រឹកមិញនេះ លោក​ជំទាវ​យក់ សម្បត្តិ​បានឲ្យ​ដឹង​ថា គណៈកម្មការ​ចំពោះកិច្ច​កំពុង​រៀបចំ​បញ្ជូន​វ៉ាក់សាំង​ Johnson &Johnson ពង្រាយ​ទៅ​ខេត្ត​ចំនួន ៩ ជាប់​ព្រំដែនដូច​ជា​រតនគីរី ស្ទឹងត្រែង​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​ប្រសិទ្ធភាព​វ៉ាក់សាំង Johnson &Johnson មន្រ្តី​ក្រសួង​សុខាភិបាល​រូប​នេះ​​ថ្លែង​​បញ្ជាក់​ថា មិន​ថា​វ៉ាក់សាំង​របស់​អាេមរិក Johnson&Johonson ឬវ៉ាក់សាំង​ចិន​ដែលកម្ពុជា​​កំពុង​ប្រើប្រាស់ សុទ្ធតែ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក និង​មានការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រសិទ្ធភាព​យ៉ាង​ច្បាស់លាស់។ ​

លោក​ជំទាវ​បាន​បញ្ជាក់​ថា តាម​ការ​ណែនាំវ៉ាក់សាំង Johnson & Johnson គឺ​ចាក់​តែ​មួយ​ដូស​ទេ។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជាទទួល​បាន​វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ៤៥០ ៥០០ ដូស ជា​ជំនួយ​របស់​អាមេរិកតាមរយៈយន្តការកូវ៉ាក់។ វ៉ាក់សាំង Johnson&Johnson ត្រូវបានទទួលស្គាល់ ក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក និងជាប្រភេទវ៉ាក់សាំងដំបូងគេដែលតម្រូវឲ្យចាក់តែមួយដូស៕

អត្ថបទ៖​ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម