ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែបានហក់ឡើងជាង១២ម៉ែត្រ ខណៈតំបន់ប៉ែកខាងលើមានភ្លៀងធ្លាក់បន្តបន្ទាប់
គិតត្រឹមម៉ោង៩:១៥នាទីព្រឹកថ្ងៃទី៣១ ខែកក្កដានេះទឹកស្ទឹងសង្កែខេត្តបាត់ដំបងបានហក់ឡើងកម្ពស់ដល់ជាង ១២ម៉ែត្រ ខណៈកាលពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញបានឡើងកម្ពស់ទឹក៨,៧០ម៉ែត្រដែលការជន់ឡើងយ៉ាងលឿនបែបនេះអាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋឲ្យមានការយកចិត្តទុកដាក់ខ្ពស់ជាមួយកូនចៅតូចៗផងដែរកុំឲ្យចុះលេងទឹកក្រែងបង្កជាគ្រោះថ្នាក់ពេលដែលកម្លាំងទឹកកំពុងហូរខ្លាំងបែបនេះ។ កម្ពស់ទឹកប្រកាសអាសន្ន ១៣ម៉ែត្រ។
ការជន់ឡើងទឹកស្ទឹងសង្កែជាបន្តបន្ទាប់នេះ តាមការគូសបញ្ជាក់ពីលោកឡុង ផលគុណប្រធានមន្ទីរធនធានទឹក និងឧត្តនិយមខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថាស្ថានភាពជំនន់ទឹកស្ទឹងសង្កែអាចហក់ជន់ឡើងបន្ថែមទៀតដោយសារតែនៅប៉ែកខាងលើនៃខេត្តបាត់ដំបងកំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទើបធ្វើឲ្យខាងជំនាញបើកទ្វារទំនប់ទឹកអាងពហុបំណងសេកសកនៅក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបងដើម្បីទម្លាក់ទឹកឲ្យចុះមកផ្នែកខាងក្រោមក្នុងស្ទឹងសង្កែទើបធ្វើឲ្យកម្ពស់ទឹកស្ទឹងសង្កែមានការជន់ឡើងយ៉ាងឆាប់បើពុំនោះទឹកក្នុងអាងនឹងបង្កជាគ្រោះដល់ប្រជាកសិករក្នុងតំបន់និងលេចផលដំណាំផ្សេងៗផង។
លោកប្រធានមន្ទីរបន្តថាទឹកស្ទឹងសង្កែអាចបន្តជន់ឡើងថែមទៀតប្រសិនបើស្ថានភាពទឹកភ្លៀងនៅផ្នែកខាងលើនៅតែបន្តធ្លាក់ថែមទៀតដែលបង្កឲ្យទឹកក្នុងអាងមានកម្រិតខ្ពស់ហើយនៅបន្តបើកទម្លាក់ចូលស្ទឹកសង្កែដែលធ្វើឲ្យស្ទឹងសង្កែកាន់តែមានកម្ពស់ទឹកខ្ពស់រហូតអាចឈានដល់ប្រកាសអាសន្នក៏ថា បានបើសិនជាផ្នែកខាងលើនៅតែបន្តធ្លាក់ភ្លៀង។
កត្តាខាងលើបែបនេះហើយដែលជាមូលហេតុធ្វើឲ្យស្ទឹងសង្កែជន់ឡើងហើយក្នុងឆ្នាំ២០២១នេះគឺទឹកស្ទឹងសង្កែខេត្តបាត់ដំបងមានការជន់ឡើងតាមរយះជំនន់ទឹកភ្លៀងជាលើកទី០២ហើយនៅក្នុងរដូវវស្សា៕
អត្ថបទ៖សៅ សារិទ្ធ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង