ព័ត៌មានជាតិ
ចុះយកសំណាកទាំងយប់ពាក់ព័ន្ធអ្នកឆ្លងកូវីដដែលតានៅភូមិតាងួន រកឃើញ ៨ នាក់
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានឲ្យដឹងថា នៅយប់ថ្ងៃ ២ សីហា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះយកសំណាកអ្នកពាក់ព័ន្ធអ្នកឆ្លងកូវីដ ១៩ បំប្លែងថ្មីដែលតា (Delta) នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញអ្នកវិជ្ជមានចំនួន ៨ នាក់ (ស្រី៥នាក់)។
ការចុះប្រតិបត្តិការទាំងយប់នេះ ក្រោយសង្ស័យមានពាក់ព័ន្ធអ្នកវិជ្ជមានកូវីដបំប្លែងថ្មីដែលតា ដែលមានប្រភពមកពីប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងកូវីដវីរុសកូវីដបំប្លែងខ្លួនដែលតា ៥ ករណីហើយ។ អាជ្ញាធរថ្មីៗនេះ ក៏បានបិទខ្ទប់ភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញមានដូចជានៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដោយសារមានពាក់ព័ន្ធអ្នកឆ្លងកូវីដដែលតា (Delta)។
គិតពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១ សីហា កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មីដែលតាសរុប ២២៣ករណីទូទាំងប្រទេស ក្នុងនោះភ្នំពេញមាន ៥ករណី។
ក្រសួងសុខាភិបាលបានព្រមានថា មេរោគដែលតាដែលមានប្រភពមកពីឥណ្ឌា ពេលនេះបានឆ្លងចូលសហគមន៍។ ការព្រួយបារម្ភគឺមេរោគកាចសាហាវនេះមានលទ្ធភាពចម្លងរហ័ស អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ បង្កើនការស្លាប់និងអ្នកសម្រាកចូលមន្ទីរពេទ្យ។
ប្រមុខរដ្ឋាភិបាលក៏បានក្រើនរំលឹកដល់ពលរដ្ឋ កុំអាងវ៉ាក់សាំងតែមួយមុខ ទោះចាក់ហើយក៏ដោយ ៣ការពារ និង ៣កុំ ត្រូវតែអនុវត្ត។
រដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្រ្តខេត្តជាប់ព្រំដែនថៃទាំងអស់មានដូចជាខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហា រួមទាំងខេត្តសៀមរាប រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈប្រទេសថៃកំពុងរងការវាយលុកមេរោគកូវីដប្រភេទថ្មីដែលតា៕
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?