Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងជំនួយរបស់​ចក្រភពអង់គ្លេស​នឹង​ដឹក​មក​ដល់កម្ពុជា​នៅល្ងាចស្អែក​នេះ

បានផុស

នៅ

វ៉ាក់សាំងប្រភេទ AstraZeneca ដែលជាការផ្តល់ជំនួយរបស់ចក្រភពអង់គ្លេសចំនួន ៤១៥ ០០០ ដូស ក្នុងក្រប​ខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។ 

បើតាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនោះដោយផ្ទាល់។ នេះ​បើ​តាមការបញ្ជាក់របស់សម្តេចតេជោ នៅក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ចក្រភពអង់គ្លេសបានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជាង៤១ម៉ឺនដូសដល់ប្រទេសកម្ពុជា ហើយបើតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា វ៉ាក់សាំងនឹងដឹកចេញពីចក្រភពអង់គ្លេសនៅសប្ដាហ៍នេះ។ 

ចក្រភពអង់គ្លេសបានប្តេជ្ញាថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន១០០លានដូសដល់ប្រទេសនានា នៅត្រឹមខែមិថុនាឆ្នាំ២០២២ ដែល៨០ លានដូស នៃចំនួននេះនឹងត្រូវបានបរិច្ចាគតាមរយៈយន្តការ COVAX។ ស្ថានទូតបញ្ជាក់ដែរថា ក្នុងសប្ដាហ៍នេះ ចក្រភពអង់គ្លេសនឹងចាប់ផ្តើមបញ្ជូនវ៉ាក់សាំង Covid-19 ចំនួន៩ លានដូស ទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហា Covid-19។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ​កូវីដ​១៩​នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា ក្នុងនោះរួមមាន៖ ចិនផ្តល់ជាង២លានដូស, ជប៉ុន១លានដូស, សហរដ្ឋអាមេរិក១លានដូស និងអង់គ្លេសចំនួន​៤១ម៉ឺន​៥ពាន់​ដូស។

គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាបានចំនួន​ ៧៤​ភាគរយហើយ ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

Sokha Hotels

ព័ត៌មានពេញនិយម