Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច នឹងចុះល្បាត គ្រប់គោលដៅនៅភ្នំពេញ ទាំងផ្លូវតូច ផ្លូវធំ និងលែងអប់រំទៀតហើយ

បានផុស

នៅ

សមត្ថកិច្ចរាជធានីភ្នំពេញ នៅយប់នេះ នឹងពង្រឹងការអនុវត្តនូវសម្រេច​ របស់រដ្ឋបាល​រាជ​​​ធានីភ្នំពេញបន្ថែមទៀត ជាពិសេសការអនុវត្តនូវបម្រាមគោចរ ដោយកងកម្លាំងនគរបាល នឹង​ចេញល្បាតនៅ​គ្រប់គោលដៅទាំងអស់ ទោះ​បីជាផ្លូវតូច ឬផ្លូវធំទាំងអស់ ជាពិសេសខណ្ឌនៅជាយរាជធានីភ្នំពេញតែម្ដង។ នេះបើ​តាមការឲ្យដឹងពីលោក​វរសេនី​យ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរ​បាលរាជធានីភ្នំពេញ។

ការពង្រឹងការអនុវត្ត វិធានការយ៉ាងដូច្នេះ បន្ទាប់ពីមានកិច្ចប្រជុំ ស្តីពី ការដកពិសោធន៍ នៃការអនុវត្តបម្រាមគោចររយ:ពេល​៤ថ្ងៃកន្លងមក​ ដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណៈ​អភិ​បាល​រាជធានីភ្នំពេញ និងមានការ​ចូលរួមពីលោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ផងដែរ នៅ​ព្រឹក​ថ្ងៃ​​ទី៣ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនី​យ៍ឯក សាន សុខសីហា បានថ្លែងថា ដោយអនុវត្តការណែនាំ របស់អភិបាលរាជធានីភ្នំពេញ និងប​ទ​បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ​ គឺនៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០​២១ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ នឹងមានការបែងចែកកម្លាំង នៅគ្រប់គោលដៅទាំងអស់ ទាំងបណ្ដាផ្លូវតូច​ ផ្លូវធំ ជាពិសេសតាមបណ្ដាខណ្ឌ​ជាយ​ក្រុង ដើម្បីបន្តអនុវត្តបម្រាមគោចរ ឲ្យមានប្រសិទ្ធភាព និងម៉ឺងម៉ាតបំផុត។

លោកថា «ប្រសិនបើទីតាំងណា បើកល្មើសនឹងសេចក្ដីណែនាំ គឺយើងត្រូវបិទ ហើយនិងត្រូវចាត់វិធានការតាមផ្លូ​វ​ច្បាប់ ឬក៏យើងធ្វើការផាកពិន័យ ហើយអ្នកណាគាត់ជួបជុំផឹកស៊ី ល្មើសនឹងបម្រាមគោចរ គឺគោលការណ៍ យើង​លែង​អប់រំហើយ គឺយើងចាប់យកមកតែម្ដង ដើម្បីអនុវត្តតាមការពិន័យ ឬក៏អនុវត្តតាមនីតិវិធីច្បាប់ ដោយយើងរង់​ចាំបទបញ្ជាបន្ថែម របស់ថ្នាក់ដឹកនាំគណៈអភិបាល ក៏ដូចជាឯកឧត្ដមស្នងការ»។

លោក​វរសេនី​យ៍ឯក សាន សុខសីហា បានអំពាវនាវបន្ថែមថា ក្នុងនាមលោកជាអ្នកនាំពាក្យ នៃស្នង​ការដ្ឋាន នគរ​បាលរាជធានីភ្នំពេញ សំណូមពរដោយទទូច ដល់ប្រជាពលរដ្ឋទាំងអស់​ សូមចូលរួមគោរព និងអនុវត្ត​តាម​សេចក្ដី​ណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ទាក់ទងនឹងការអនុវត្តបម្រាមគោចរ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី​២៩ ខែ​កក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។ ដូច្នេះប្រជាពលរដ្ឋ ដែលគ្មាន​ភារកិច្ចចាំបាច់ទេ សូមកុំចេញពីផ្ទះ ដើម្បីចូលរួមគោរពតាមសេចក្ដី​សម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ចៀសវាង​ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Del​ta កាន់តែធ្ងន់ធ្ងរថែមទៀត ហើយការអនុវត្តតឹង​រ៉ឹងរបស់អាជ្ញាធរ និងសមត្ថកិច្ច គឺដើម្បីផលប្រយោ​ជន៍រួមប៉ុណ្ណោះ។

នៅក្នុងកិច្ចប្រជុំ ស្តីពី ការដកពិសោធន៍ នៃការអនុវត្តបម្រាមគោចររយ:ពេល៤ថ្ងៃកន្លងមក នាព្រឹកមិញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអនុវត្ត នូវសេចក្តីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុង​រយៈពេលប៉ុន្មានថ្ងៃនេះ គឺប្រព្រឹត្ដទៅបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋ ក៏បាន​ចូល​រួម​យ៉ាងសកម្មផងដែរ។ ទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោង​មួយចំនួនដែរ ដោយ​សារ​តែតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។ លោក ឃួង ស្រេង ស្នើឲ្យអាជ្ញាធរ​មានសមត្ថកិច្ចទាំងអស់ ពង្រឹងលើការងារនេះបន្ថែមទៀត សំដៅ​ធ្វើយ៉ាងណា រួមគ្នាឈានទៅផ្តាច់ ឬសគល់ជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីDelta ឲ្យបាន។

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃការអនុវត្តបម្រាមគោចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកម្លាំងទាំងអស់ត្រូវអនុវត្ត ឲ្យបានតឹងរឹងបំផុត ហើ​យចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់​ទាំងយានយន្ត និងផាកពិន័យ ទៅតាមច្បាប់ ដោយមិនមានការលើកលែងទៀត ហើយចាប់​ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម