Connect with us

ព័ត៌មានជាតិ

ចាញ់បោក​មេខ្យល់​​យក​មក​​ប្លុង​ចោល​នៅចម្ការ​មីន ម្តាយ​ខំ​រត់គេច​​ទាំង​របួសជើង

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ អាជីវករ​លក់ដូរនៅផ្សាររុងគ្លឿ​ពីរ​នាក់​ម្តាយកូន ចាញ់បោកមេខ្យល់យកមក​ប្លុង​ចោលក្នុងចំការមីន​នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង រត់ធ្លាក់ប្រឡាយបាក់ជើងត្រូវសមត្ថកិច្ច​ចម្រុះ​សង្គ្រោះទាន់។

ហេតុការណ៍​កើត​ឡើង​នៅថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្នុងចំការមីន​ក្បែរ​ប៉ុស្ដិ៍ប្រាសាទត្បែង ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចចម្រុះ​បានបញ្ជាក់ឲ្យដឹងថា ពេលកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែន ស្រាប់តែឃើញស្ត្រី២នាក់ម្តាយនិងកូន រត់ចេញពីចំការមីន​ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំសមត្ថកិច្ចចម្រុះ​បានធ្វើការ​ឃាត់យកមកសួនាំ។

បើតាម​ស្ត្រីរូបនោះ​បាននិយាយថា ខ្លួនជាអាជីវករលក់ដូរក្នុងផ្សារុងគ្លឿប្រទេសថៃ។ ថ្ងៃកើតហេតុខ្លួននិងកូនបានឲ្យមេខ្យល់ជូនចេញពីផ្សាររុងគ្លឿសុីសងតាមតម្លៃ​ជូន ពេលនិយាយត្រូវគ្នាហើយមេខ្យល់បាន​ជូន​យក​មក​ប្លុង​ចោលក្នុងចំការមីន​ដោយដឹងថា ត្រង់ចំណុចនេះជាចំការមីន​ក៏នាំកូនរត់ធ្លាក់ប្រឡាយ បណ្តាលឲ្យបាក់ជើងតែម្តង ហើយ​សំណាងណាស់បានសមត្ថកិច្ចល្បាតនៅទីនោះជួយទាន់។

ស្ត្រីម្តាយនិងកូន ក្រោយពីក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័យម្ដាយវិជ្ជមានកូវីដ១៩។ ឥឡូវត្រូវបានខាងក្រុមសុខាភិបាលស្រុកថ្មពួក ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យហើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម