Connect with us

សេដ្ឋកិច្ច

ខេត្ត​កែប បើក​​ឱ្យ​​វិស័យ​​ឯកជន​​សាង​សង់​​​ផែ​ទេសចរណ៍​ថ្មី​មួយ​ទៀត​ គ្រោង​នឹង​បញ្ចប់​ចុង​ឆ្នាំ​២០២៣​

បានផុស

នៅ

រដ្ឋបាល​ខេត្ត​​​​​បាន​​អនុញ្ញាត​​ឱ្យ​​វិស័យ​ឯក​ជន​​សាងសង់​ផែ​ទេសចរណ៍​មួយ​ទៀត​ ខណៈ​​គម្រោង​​​​នេះ​គ្រោង​នឹង​បញ្ចប់​​នៅ​ចុង​​ឆ្នាំ​២០២៣​​។ ផែ​នេះ​មាន​​ឈ្មោះ​​ថា ផែ​​ជល​យាន​សេះ​សរ​​ ​បាន​សិក្សា​ផល​ប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ និង​បាន​​ចុះ​ហត្ថលេខា​​​សាង​សង់​នា​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២១។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សោម ពិសិដ្ឋ ​អភិបាល​ខេត្ត​កែប​បាន​​មាន​ប្រសាសន៍​ថា ​គម្រោង​ផែ​ជល​យាន​សេះ​ស​ នេះ ជា​មុខ​ព្រួញ​ថ្មី​នៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប ក៏ជាទីតាំងតភ្ជាប់ នៃ​គម្រោង​ពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ពីរ គឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ របស់ខេត្តកែប ផងដែរ ។​ លោក​បាន​បង្ហាញនូវការជឿជាក់ថា គម្រោងផែរជលយាននេះ នឹងផ្តល់នូវផលប្រយោជន៍ និង​ឱកាស​ការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ក៏ជា​ផ្នែក​មួយ​នៃ​ការ​រួមចំណែកដល់ការកាត់​បន្ថយភាព​ក្រីក្រជូនប្រជាពលរដ្ឋខេត្តកែប ដែល​ភាគ​ច្រើន​ពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និង​បំរើ ​សេវាកម្មទេសចរណ៍។

លោក​បានជម្រុញដល់វិនិយោគិនដែលទទួលខុសត្រូវ អនុវត្តគម្រោង ត្រូវអនុវត្តទៅតាម​កិច្ច​សន្យា​ដែល​បានព្រមព្រៀង ដើម្បីឱ្យ​សមិទ្ធផលដែលទទួលបានប្រកបដោយគុណភាព តាមស្តង់ដា និង​បច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់អោយបាន តាមពេលកំណត់។

លោក អ៊ឹង​ កូវហៃ វិនិយោគិនលើកំពង់ផែរជលយាន្តសេះសនេះ ថានិងអាច បញ្ចប់​គម្រោង​សាង​សង់ក្នុងអំឡុងចុងឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់ប្រហែលពីរឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម