ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួនជនជាតិថៃម្នាក់ លួចចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់
(កោះកុង)៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកោះកុង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិថៃម្នាក់ មានឈ្មោះ ភិស្ណុ ង៉ាមខាំ ភេទប្រុស អាយុ៣០ឆ្នាំ (ជាជនមានសតិមិនប្រក្រតី) មានទីលំនៅខេត្ត នខនស្រ៊ីធម្មរ៉ាឆ ប្រទេសថៃ ដែលបានលួចចូល មកប្រទេសកម្ពុជាដោយខុសច្បាប់។
ក្រោយសាកសួររួច កម្លាំងជំនាញ បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានធ្វើដំណើរដោយថ្មើរជើង តាមឆ្នេរសមុទ្រ ខាងក្រោយប៉ុស្ដិ៍ ច្រកទ្វាអន្តរជាតិចាំយាម ពេលយប់នៅពេលទឹកនាច ក្នុងគោលបំណង មករកការងារធ្វើ។ លុះចូលមកដល់ទឹកដីកម្ពុជា បានប្រទះឃើញម៉ូតូ១គ្រឿង របស់ប្រជាពលរដ្ឋ ចតចោលនៅចញ្ចើមផ្លូវ ក៏បានយកកូនសោរក្នុងកាបូបស្ពាយ មកចាក់រហូតម៉ូតូអាចបើកសោរបាន រួចជនសង្ស័យរូបនេះ ក៏បានជិះចេញមក ដោយគ្មានគោលដៅច្បាស់លាស់ រហូតមកដល់ភូមិសាស្រ្ត ស្រុកកោះកុង។
កម្លាំងជំនាញ បានសហការជាមួយគ្រូពេទ្យ ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាលទ្ឋផល(អវិជ្ជមាន)និងធ្វើតេស្តទឹកនោមរកសាធាតុញៀន (អវិជ្ជមាន)។ ទោះជាយ៉ាងណា កម្លាំងជំនាញ នៅតែបារម្ភអំពីមេរោគបម្លែងថ្មី(Delta)។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងរៀបចំសុំណុំរឿង ដើម្បីចាត់វិធានការ លើជនសង្ស័យរូបនេះ តាមនីតិវីធីច្បាប់៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ