Connect with us

ព័ត៌មានជាតិ

អតីតបេក្ខជន Cambodian Idol Junior ជាប់​វគ្គ​ជម្រើស​ដំបូងកម្មវិធី​វង់​តន្ត្រីខ្មែរ រដូវកាលទី២

បានផុស

នៅ

បន្ទាប់ពីបាត់មុខអស់មួយរយៈ កុមារី សំ ប៉ូលីដា អតីតបេក្ខភាព Cambodian Idol Junior បានបង្ហាញវត្តមាននៅក្នុងកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២។ មានអាយុ ១៣ឆ្នាំ មកពីខេត្តព្រៃវែង កុមារីម្នាក់នេះកាលពីឆ្នាំ ២០១៩ ធ្លាប់បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodian Idol Junior ដោយបានបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា “ផ្នូរនាងកង្រី” ដែលជាសំនៀងដើមរបស់លោកយាយ រស់​ សេរីសុទ្ធា ដែលកាលនោះ កុមារីរូបនេះបានធ្វើឲ្យគណៈកម្មការពេញចិត្តជាខ្លាំង ជាមួយសមត្ថភាពច្រៀងចម្រៀងមរតកដើមដ៏ផ្អែមស្រទន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតក្នុងគ្រួសារ ដែលមានឪពុកម្ដាយជាអ្នកចម្រៀងភ្លេងការ និងជាអ្នកសម្ដែងល្ខោនផង កុមារី សំ ប៉ូលីដា ហាក់មាននិស្ស័យជាមួយសិល្បៈបុរាណខ្មែរ ផ្នែកចម្រៀងជាខ្លាំង។ កាលពីថ្មីៗនេះ ក្មេងស្រីដ៏ស្រស់សោភា សំ ប៉ូលីដា បានផ្ញើវីដេអូចូលរួមប្រកួតក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី ២ ដោយបានលើកយកចម្រៀងភ្លេងការមកបកស្រាយយ៉ាងពីរោះ ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរស្រគត់ស្រគំ ដែលធ្វើឲ្យគណៈមេប្រយោគទាំង៤រូប ស្ញើចសរសើរទេពកោសល្យរបស់នាងយ៉ាងខ្លាំង។

ការបង្ហើរសំនៀងក្នុងចម្រៀងភ្លេងការតាមរយៈវីដេអូនេះ គណៈកម្មការបានសម្រេចមតិជាឯកច្ឆន្ទ ឲ្យយុវតីរូបនេះបានជាប់ជាបេក្ខភាព៣០ក្រុមជម្រើសដំបូង ដើម្បីឈានទៅកាន់វគ្គជម្រុះជាបន្តបន្ទាប់ទៀត។

កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២នេះ ជាការផ្ដួចផ្ដើម និងបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្រ្តីករ ដែលបានបើកឱកាសស្វាគមន៍ដល់អ្នកស្នេហាវិស័យសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ បញ្ចេញនូវទេពកោសល្យ និងជំនាញរបស់ខ្លួនក្រោមវិញ្ញាសា “សិល្បៈបុរាណចម្រុះ”។ កម្មវិធីនេះ​​ ក៏​មានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

ខាងក្រោមនេះ គឺជា Link វីដេអូចូលរួមប្រកួតក្នុងវគ្គជម្រើសដំបូង របស់កុមារី សំ ប៉ូលីដា៖ https://fb.watch/7bafpoo3Hh/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម