Connect with us

ព័ត៌មានជាតិ

Alibaba យកម្រេ​ចកំពត​និង​ស្វាយ​ចន្ទី​កម្ពុជា​ចែកចាយ​លក់​លើ​ទីផ្សារ

បានផុស

នៅ

ភ្នំពេញ៖ ​លេខាធិការដ្ឋាន​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (Enterpreneuship Development Fund) កម្ពុជា​បានជ្រើសរើស​យក​ផលិតផល​គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត GI សម្រាប់​ការដាក់​លក់​នៅលើ​ផ្លេតហ្វម​របស់​ក្រុមហ៊ុន​យក្ស​របស់​ចិន ( Alibaba) ​។

មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (Enterpreneuship Development Fund) នៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុនៅថ្ងៃទី៣ ខែ សីហា នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ ជាមួយ​តំណាង​ក្រុមហ៊ុន Alibaba.com ស្តីពី​ការស្វែងយល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី E-commerce និង​លទ្ធភាព​ក្នុង​ការទទួល​បានការ​ដាក់លក់​ទំនិញ​របស់​កម្ពុជា​នៅលើ Platform របស់​ក្រុមហ៊ុន Alibaba ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា កុកហុង ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាពបានឲ្យដឹងថា ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ទាំង ២ បាន​លើក​​ពិភាក្សា​អំពី​បញ្ហា​ឡូជីស្ទិកនិង​ការធ្វើ​សាមញ្ញ​កម្ម នីតិវិធី​គយ​នៃ​ប្រទេស​ទាំង២ដើម្បី​អាច​ស្វែងរក​ដៃគូ​យុទ្ធសាស្ត្រ និង​ចេះ​ធ្វើ​ទីផ្សារ​បែប​ឌីជីថល​​ផលិតផល​សម្រា​ប់ទីផ្សារ​ប្រទេស​ចិន។ ជា​លទ្ធផល​​ផលិតផល​ស្វាយចន្ទីនិង​ម្រេច​កំពត GI ត្រូវ​​បាន​ជ្រើសរើស​ត្រៀមលក្ខណៈ​ធ្វើការ​សាកល្បង​ដាក់លក់​​នៅលើ Platform របស់​ក្រុមហ៊ុន Alibaba។

​ផលិតផល​គ្រាប់ស្វាយចន្ទីនិង​ម្រេច​កំពត GI ជា​ផលិតផល​គំរូ​ផ្តល់ឱ្យ​ភាគី​ក្រុមហ៊ុន Alibaba។ ដោយសារផលិតផល​ទាំង ២ នេះ​មាន​សក្តានុពល​ខ្លាំង ពីព្រោះ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​មាន​កំណើន​ខ្ពស់ ដូចនេះ​បើ​កំណើន​នេះ​ស្រូប​ទាញ​ទីផ្សារ​ចិន​បាន​មួយចំនួនធំ នឹង​អាច​ជំរុញសកម្មភាព​ផលិតកម្ម​កាន់តែច្រើន​ថែមទៀតហើយ​ម្រេច​ក៏​ដូចគ្នា​ដែរ ហើយនេះជាការជួយ​ដល់កសិករកម្ពុជា ។

បើតាម​របាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្ហាញថា ក្នុងរយៈពេល ៧ខែដំបូង ដើមឆ្នាំ២០២១នេះ កម្ពុជាសម្រេចការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ២ម៉ឺន២ពាន់តោនមានការកើនឡើងជាង៥០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ក្នុងនោះបរិមាណនាំចេញម្រេចទៅកាន់ប្រទេសវៀតណាម មានចំនួនច្រើនជាងគេបំផុត។

ទិន្នន័យបញ្ជាក់ថា ម្រេចរបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសវៀតណាមក្នុងបរិមាណ២ម៉ឺន២ ពាន់២០០តោន ខណៈការនាំចេញទៅអាឡឺម៉ង់ជាង ២២៥តោន នាំចេញទៅកោះតៃវ៉ាន់ជាង ១៥តោន ឥណ្ឌា ៤២តោន បារាំង ២០តោន ប៊ែលហ្សិកជាង ១៥តោន និងក្រៅពីនោះមាននាំចេញទៅ ប៉ូឡូញជាង ៧តោន និងបន្តបន្ទាប់មានស្វីស ជប៉ុន អង់គ្លេស និងសឹង្ហបុរីជាដើម។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បាន​ស្វាគមន៍​ ចំពោះ​រដ្ឋាភិបាល​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ផលិតផល​ម្រេច​កំពត GI ចូលទៅ​ផ្លេតហ្វម​ក្រុមហ៊ុន Alibaba។ លោក​បានសំដែងការ​រីករាយនិង​ចូលរួម​សហការ​លើ​កិច្ចការ​នេះ​ ដើម្បី​រួមគ្នា​រក​ទីផ្សារ​ឱ្យ​ម្រេច​កំពត ។

ចំណែកអ្នកស្រី អ៊ិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរបានថ្លែងថាគំនិត​ផ្តួចផ្តើម​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​ឱ្យ​កាន់តែ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ ។ អ្នកស្រី​បន្តថា វា​ជា​ដំណឹង​ដ៏រីករាយដែលជា​សកម្មភាព​ជួយ​រក​ទីផ្សារ​ឱ្យ​ស្វាយចន្ទី៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម