Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនអ្នកបើកបរ ឡានធុនធ្ងន់ម្នាក់ ក្រោយចាក់ដីបិទផ្លូវ ព្រោះខឹងមន្ត្រី ចាប់ឡានរបស់ខ្លួន ដឹកលើសទម្ងន់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឃាត់ខ្លួន អ្នកបើកបររថយន្តធុនធ្ងន់ ចាក់ដីបិទផ្លូវបណ្ដាលឲ្យកកស្ទះចរាចរណ៍ នៅលើផ្លូវលេខ២០អា​ ក្នុងស្រុក​កណ្ដា​ល​ស្ទឹង​ ខេត្ត​កណ្ដាល កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឲ្យដឹងនៅរសៀលថ្ងៃច័ន្ទនេះថា ជនបង្កហេតុ ល្មើសនិងច្បាប់ ត្រូវបានកងកម្លាំងសមត្ថកិច្ច តាមក្របួចបានហើយនៅព្រឹកថ្ងៃទី៩ ខែសីហានេះ។ លោក បានឲ្យដឹងថា ជននេះបើករបរថយន្តធុនធ្ងន់ ដឹកដីលើស ទម្ងន់កម្រិតកំណត់ហើយគេចវេសមិនចូលថ្លឹងនៅជញ្ជីង តែត្រូវបានក្រុមជញ្ជីងចល័ត របស់ក្រសួងតាមប្រម៉ាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ វិមាន បានឲ្យដឹងទៀតថា «ដោយសារតែគំនិតអគតិជននេះ បានបែនឡានចាក់ដីបិទផ្លូវជាតិ បណ្តាលអោយកកស្ទះចរាចរណ៍តាមដងផ្លូវ កាលពីថ្ងៃទី៥/៨/២១កន្លងមក និងបានបង្កអសន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ ដែលនេះជាអំពើល្មើស មិនអាចអត់ឱនបានឡើយ»។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១​កន្លងទៅនេះ នៅលើផ្លូវលេខ២០អា​ ក្នុងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មានការកកស្ទះចរាចរណ៍ បណ្ដាលមកពីក្រុមរថយន្តដឹកដី ដឹកថ្មជាច្រើនបាន ដាក់ឡាននៅពាសពេញផ្លូវ ធ្វើឱ្យមានការកកស្ទះយ៉ាងខ្លាំង ក្នុងគោលបំណង​តវ៉ា​ ចំពោះ​ការ​អនុវត្ត​ច្បាប់ ​របស់​មន្ត្រី​ក្រសួង​សាធារណការ​លើករ​ណី​ល្មើស ​ដឹកលើសទម្ងន់​របស់​ខ្លួន​។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមរថយន្តដឹកដី ដឹកថ្មទាំងអស់នោះ មានរថយន្ត១គ្រឿង បានបែនចាក់នៅលើផ្លូវ ហើយមានការ​ហ៊ោកញ្ជ្រៀវ​ លើកទឹកចិត្តពីក្រុម​អ្នក​បើកបរ​ឡាន​ដឹកដី ដឹកថ្មទាំងនោះផងដែរ​ ធ្វើឲ្យមានការកកស្ទះកាន់តែខ្លាំង ​ហើយពួកគេក៏បាន ​បើក​រត់​គេច​បាត់​៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម