កីឡា
ឱកាសមេដាយច្រើន កីឡាករគុនខ្មែរ ៧ នាក់បានឡើងវគ្គបន្ត ក្រោយឈ្នះយប់មិញ ក្នុងកីឡាយុវជនអាស៊ី
កាលពីថ្ងៃទី២៣ ខែតុលា កីឡាករយុវជនគុនខ្មែរ ៩ នាក់ បានប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន។ ក្នុងនោះមាន ៧ នាក់បានឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយ និង ១ នាក់បានឆ្លងផុតវគ្គ ៣២ នាក់ចុងក្រោយ បានឡើងវគ្គ ១៦នាក់ចុងក្រោយ។ កីឡាការិនី លី ស្រីណុច ម្នាក់គត់ធ្លាក់ចេញ។ នៅថ្ងៃទី២៤ ខែតុលានេះ កីឡាករទាំង ៨ នាក់។
លទ្ធផលកាលពីយប់មិញ
- កីឡាករ ឆុង វិសាល បានឈ្នះកីឡាករថៃ Suphak Chanthachaem ដោយពិន្ទុ ៣០-២៧ លើវិញ្ញាសា ទម្ងន់ -៥៤គក វគ្គ ៣២នាក់ បានឡើងទៅកាន់វគ្គ ១៦ នាក់ចុងក្រោយ
- កីឡាករ វុទ្ធី ចាន់ថន បានឈ្នះកីឡាករបារ៉ែន Sayed Alawi Abdulla ដោយពិន្ទុ ២៩-២៨ លើវិញ្ញាសា ទម្ងន់ -៤៥គក វគ្គ ១៦នាក បានឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយ។
- កីឡាករ ហែម ម៉េងស្រ៊ុន ឈ្នះកីឡាករចិន Sheng Qian ដោយពិន្ទុ ៣០-២៧ លើវិញ្ញាសា ទម្ងន់ -៦០គក នៅវគ្គ ១៦នាក់ ហើយបានឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយ។
- កីឡាករ ឃុន ឌីម៉ី បានឈ្នះកីឡាករហ្វីលីពីន Martin James Ferando ដោយពិន្ទុ ២៩-២៨ លើវិញ្ញាសា ទម្ងន់ -៥៧គក នៅវគ្គ ១៦ នាក់ បានឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយ។
- កីឡាករ ថន ចន្ធូ បានឡើងវគ្គ ៨ នាក់ចុងក្រោយ ទម្ងន់ -៥១គក បន្ទាប់ពីកីឡាករ Sirawich Poomithaworn (ថៃ) មានបញ្ហាសុខភាព។
- កីឡាករ ផន សារ៉ាពេជ្រ គ្មានដៃគូនៅជុំទី១ ហើយបានឡើងទៅជួបកីឡាករអ៉ីរ៉ាក់ Abdullah Osamah (អ៉ីរ៉ាក់) វគ្គ ៨ នាក់ចុងក្រោយ
- កីឡាករ សៃ សុភា គ្មានដៃគូនៅជុំទី១ បានឡើងទៅជួបកីឡាករម៉ាឡេស៊ី Mai Nur Al Amani វគ្គ ៨ នាក់ចុងក្រោយ
- កីឡាការិនី អុំ ស្រីពេញ គ្មានដៃគូនៅជុំទី១ បានឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយ លើវិញ្ញាសាទម្ងន់ -៥១គក
- កីឡាការិនិ លី ស្រីណុច បានចាញ់កីឡាការិនីថៃ Chinno Khwanpitcha ដោយពិន្ទុ ២៦-៣០ នៅវគ្គ ១៦ នាក់ ដូច្នេះអស់ឱកាស។




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


