កីឡា
ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ភ្នំពេញក្រោន លេខ៣ មានភាគរយខ្ពស់ឡើងវគ្គបន្តទាំងពីរ
ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ដែលជាក្លិបតំណាងកម្ពុជា មានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ីខាងកើត បន្ទាប់ពីទទួលបានពិន្ទុរៀងៗខ្លួនថ្ងៃបើកឆាកក្នុងពូល ពានរង្វាន់ AFC Challenge Leauge រដូវកាល ២០២៥-២៦។
ការប្រកួតសន្សំពិន្ទុក្នុងពូល D នៅក្នុងប្រទេសកម្ពុជា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះដោយលទ្ធផល ៣-០ លើក្រុមរបស់ប្រទេសម៉ុងហ្គោលី SP Falcons ថ្ងៃអាទិត្យ ទី២៦ ខែតុលា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

៣ គ្រាប់របស់ ព្រះខ័នរាជស្វាយរៀង រកបានដោយខ្សែប្រយុទ្ធសញ្ញាតិហ្គាណា Kwame Peprah ២គ្រាប់នៅវគ្គទី១ និង១គ្រាប់ទៀតដោយខ្សែបម្រើការពារ Odawara Takahashi នៅចុងវគ្គទី២។
នៅពូលជាមួយគ្នានេះ ក្រុមរបស់ហ្វីលីពីន Manila Digger រកបាន ៣ ពិន្ទុ ដែរ តាមរយៈជ័យជម្នះ ៣-១ លើក្រុមរបស់ឡាវ Ezra FC។ ទោះបីជាយ៉ាងណា ព្រះខ័នរាជស្វាយរៀង ឈរលើកំពូលតារាងដោយមានគ្រាប់បាល់ចំណេញច្រើនជាង ហើយ Manila Digger ស្ថិតនៅលេខ ២ ខណៈលេខ ៣ Ezra FC និងលេខ ៤ SP Falcons មិនទាន់មានពិន្ទុទេ។

ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង ប៉ះក្រុមរបស់ឡាវ Ezra FC នៅថ្ងៃទី២៩ ខែតុលា ដែលត្រូវបានចាត់ជាទុកក្រុមកម្រិតទាបជាងគេនៅក្នុងពូល D ដូច្នេះប្រសិនព្រះខ័នរាជស្វាយរៀង ឈ្នះការប្រកួតទី២ គឺឡើងទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិ។ ការប្រកួតចុងក្រោយនៅថ្ងៃទី១ ខែវិច្ឆិកា ប្រកួតជាមួយក្រុមរបស់ហ្វីលីពីន Manila Digger។

ចំណែកការប្រកួតពូល E នៅប្រទេសឥណ្ឌូណេស៊ី ក្រុមរបស់ឆាយនីស តៃប៉ិ Tainan City FC ឈរលើកំពូលតារាងពូល E ដោយមាន ៣ ពិន្ទុ តាមរយៈជ័យជម្នះ ២-១ លើក្រុមមីយ៉ាន់ម៉ា Shan United។ ក្រុមភ្នំពេញក្រោន ទទួលបាន ១ ពិន្ទុពីក្រុមខ្លាំងម្ចាស់ផ្ទះ Dewa United បន្ទាប់ពីស្មើគ្នា ១-១។ ក្រុមតំណាងកម្ពុជាមួយនេះត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមម្នាក់ នៅសល់គ្នាតែ១០នាក់ ប៉ុន្តែនៅតែអាចរកបានគ្រាប់បាល់តាមស្មើក្រុមខ្លាំងប្រចាំពូល។

តាមរយៈការទទួលបាន ១ ពិន្ទុពីក្រុមខ្លាំងគឺពិតជាសំខាន់ណាស់សម្រាប់ភ្នំពេញក្រោន។ ការប្រកួតបន្ទាប់ជាមួយ Shan United នៅថ្ងៃទី២៩ ខែតុលា ដែលមានសង្ឃឹមខ្ពស់ក្នុងការទទួលបាន ៣ ពិន្ទុពេញ ហើយចុងក្រោយជួបក្រុម Tainan City FC នៅថ្ងៃទី១ ខែវិច្ឆិកា៕
កម្មវិធីប្រកួតទី២
- SP Falcons vs Manila Digger (ម៉ោង ៤ រសៀល ថ្ងៃទី២៩ តុលា)
- ព្រះខ័នរាជស្វាយរៀង vs Ezra FC (ម៉ោង ៧ យប់ ថ្ងៃទី២៩ តុលា)
- ភ្នំពេញក្រោន vs Shan United (ម៉ោង ៤ រសៀល ថ្ងៃទី២៩ តុលា)
- Tainan City vs Dewa United (ម៉ោង ៧ យប់ ថ្ងៃទី២៩ តុលា)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


