Connect with us

កីឡា

ភ្នំពេញ​ក្រោន ឈ្នះ Shan United ៣-១ ឡើង​ឈរ​លើ​កំពូលតារាង​ពូល E

បានផុស

នៅ

ក្រុម​បាល់ទាត់​កម្ពុជា ភ្នំពេញ​ក្រោន បាន​ឡើង​ឈរ​លើ​កំពូល​តារាង​ពូល E បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា Shan United ដោយ​លទ្ធផល ៣-១ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ លើក​ទី​២ ពាន​រង្វាន់ AFC Challenge League នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ ២០២៥។

ការ​ប្រកួត​ទាំង​វគ្គ​ទី១ និង​វគ្គ​ទី២ ភ្នំពេញ​ក្រោន បាន​គ្រប់​គ្រង​ស្ទើរ​ទាំង​ស្រុង​ ប្រៀប​ដូច​ជា​បត់​តារាង​លេង​ទៅ​ហើយ ប៉ុន្តែ​គ្រាប់​បាល់​រក​បាន​មុខ​ដោយ​ក្រុម Shan United ដោយ​កីឡាករ Myat Kaung Khant នៅ​នាទី​ទី១។ បន្ទាប់ពី​ដៃ​គូ​នាំ ភ្នំពេញ​ក្រោន បាន​ព្យាយាម​ដាក់​យ៉ាង​ខ្លាំង តែមិន​អាច​រក​បាន​គ្រាប់​បាល់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វគ្គ​ទី​២ ភ្នំពេញ​ក្រោន រក​បាន ៣ គ្រាប់ ដោយ​កីឡាករ Moses Dyer ស៊ុត​ចូល ២ គ្រាប់ និង​កីឡាករ Makerlo Tellez ស៊ុត​ចូល១គ្រាប់។

តាម​រយៈ​ជ័យជម្នះ​នេះ ភ្នំពេញ​ក្រោន មាន ៤ ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូល E តាម​រយៈ​ការឈ្នះ Shan United ៣-១ និង​ស្មើ​ជា​មួយ​ក្រុម Dewa United ដោយ​លទ្ធផល ១-១។

តារាង​ពូល E
ភ្នំពេញ​ក្រោន មាន ៤ ពិន្ទុ
Tainan City មាន ៣ ពិន្ទុ
Dewa United មាន ១ ពិន្ទុ
Shan United មាន ១ ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម