ក្លិប​អាយ​.​អេស​.​អាយ ដង្កោ​សែន​ជ័យ ប្រកាស​ចុះកិច្ចសន្យា​ជាមួយ​ខ្សែបម្រើ​កណ្ដាល ស៊ាន ភី​សា​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ក្លិប​អាយ​.​អេស​.​អាយ ដង្កោ​សែន​ជ័យ ប្រកាស​ចុះកិច្ចសន្យា​ជាមួយ​ខ្សែបម្រើ​កណ្ដាល ស៊ាន ភី​សា​

បានផុស

នៅ

​ក្រោយ​អវត្តមាន​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2021 សម្រាប់តែ​ក្លិប​បាល់ទាត់​អាយ​.​អេស​.​អាយ ដង្កោ​សែន​ជ័យ (ISI Dangkor Senchey FC) ដែលជា​សមាជិក​នៅ​លី​គ​ទី​២​កម្ពុជា Cambodian League 2 បានប្រកាស​ចុះកិច្ចសន្យា​យក​កីឡាករ ស៊ាន ភី​សា ដែល​ធ្លាប់​ប្រកប​អាជីព​ក្នុង​ក្លិប​បាល់ទាត់​ល្បីៗ​មួយចំនួន​នាពេល​កន្លងមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្លិប​បាល់ទាត់​ដែល​ប្រើប្រាស់​កីឡដ្ឋាន KHM ក្នុង​ខ័​ណ្ឌ​ដង្កោ បានប្រកាស​ប្រាប់​អ្នកគាំទ្រ​នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែមេសា ឆ្នាំ​២០២១ ថ្មីៗ​នេះ ពី​ការបន្ថែម​សមាជិក​ថ្មី ស្រប​ពេលដែល​ក្លិប​ធ្លាប់បាន​ចុះកិច្ចសន្យា​យក​កីឡាករ​ជើងចាស់​ជាច្រើន​ដូចជា កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី​, កូរ​ណៃ អាន់​សារី​, អ៊ុំ គុ​ម្ភៈ​, ឆេង ចាន់ថា​,​រដ្ឋ វីរៈ​, យ៉ា ម៉ាត់​, អៀង ទីន​, ចាន់ ភារ​ម្យ ជាដើម​។ មិនតែប៉ុណ្ណោះ​ក្លិប​បាន​ចុះកិច្ចសន្យា​យក​លោក សាប៊ូ​ន វិ​នតា ជា​នាយក​ប្រតិបត្តិ​ក្លិប​ផងដែរ​។​

​ចំណែក កីឡាករ ស៊ាន ភី​សា វិញ បាន​ចាប់​អាជីព​នៅ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត កាល​ឆ្នាំ​២០១៤ និង រួម​ចូល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន និង​រួមចំណែក​ឈ្នះ​ជើងឯក​លី​គ​កំពូល​រដូវ​កាល ២០១៥ និង​មុន​ផ្លាស់​ទៅ​ក្រសួងការពារជាតិ​ដើមរដូវ​កាល​២០១៧ ក្នុង​លក្ខខណ្ឌ​ខ្ចី ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ក្រោយមក​ក៏​ផ្លាស់​មក​ចូលរួម​ជាមួយ​វិសាខា ប៉ុន្តែ​ពុំ​សូវ​មានឱកាស​បង្ហាញខ្លួន​ដោយសារ​ជួប​នូវ​ប​ញ្ហ​របួស​បន្ទាប់មក​ក៏បាន​ផ្លាស់​មក​ចូលរួម​ជាមួយ ភ្នំពេញ​ក្រោ​ន សារជាថ្មី​ប៉ុន្តែ​ក៏​ពុំបាន​បង្ហាញខ្លួន​ដូចគ្នា ដោយសារ​មាន​បញ្ហា​របួស​ជាថ្មី​។​

​ក្រោយមក​នៅ​ពាក់កណ្ដាល​រដូវ​កាល​២០១៩ កីឡាករ​រូបនេះ​បានសម្រេច​ចិត្ត​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា ហើយ​នៅ​ចុងឆ្នាំ​២០១៩ រូបគេ​បានសម្រេច​បន្តទៅ​ចូលរួម​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​គោលដៅ​ប្រកួត​ក្នុង​រដូវ​កាល​ឆ្នាំ​២០២០​។ នៅ​ឆ្នាំ​២០២១ នេះ​រូបគេ​មិនមាន​ក្លិប​លេង​នោះទេ ក្នុង​លី​គ​កំពូល​កម្ពុជា ហើយក៏​សម្រេច​ចូលរួម​ជាមួយ​ក្រុម ISI Dangkor Senchey FC តែម្តង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៤ នាទី មុន

បន្ទាន់! អ្នកទៅពីភ្នំពេញ ២រូប ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ១៩​ នៅខេត្តកំពត

ព័ត៌មានជាតិ១២ នាទី មុន

រដ្ឋបាល​ខេត្តកំពត​ប្រកាស​រក​ឃើញ​វិជ្ជមាន​ជំងឺ១៩​ថ្មី​ចំនួន​២​នាក់​បន្ថែម​ទៀត​ជា​អ្នក​មកពី​ភ្នំពេញ

ព័ត៌មានខ្លីៗ១៦ នាទី មុន

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤០លាន រៀល ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារសពអាវុធហត្ថ

ព័ត៌មានជាតិ២១ នាទី មុន

លោក ជំទាវ ម៉ែន សំអនប្រគល់ ស្បៀង និងថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ព័ត៌មានខ្លីៗ២៣ នាទី មុន

អ្នកជំងឺកូវីដ-១៩ ចំនួន៣១៩​នាក់ នៅមណ្ឌល​ព្យាបាល កោះ​ពេជ្រ ជាសះស្បើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services