Connect with us

កីឡា

Aung La N Sang ឡើង​ការពារ​ខ្សែ​ក្រវាត់ពិភពលោក​ ONE Light Heavyweight សប្ដាហ៍ក្រោម

បានផុស

នៅ

កីឡាករមីយ៉ាន់ម៉ា Aung La “The Burmese Python” N Sang  នឹង​ឡើងការពារ​ខ្សែ​ក្រវាត់​ពិភព​លោក ONE Light Heavyweight World Title របស់ខ្លួនទល់នឹងគូសត្រូវចាស់ Vitaly Bigdash​ ក្នុង​នាម​គូ​ឯក​នៅ​ព្រឹត្តិការណ៍ “ONE on TNT IV” នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែ​មេសា ខាង​មុខ (ម៉ោង​នៅ​កម្ពុជា)។
ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​នេះ​ត្រូវ​បាន​ផ្សាយ​​ផ្ទាល់​​តាម​រយៈ​ទូរទស្សន៍ TNT ​របស់​អាមេរិក​ខាង​ជើង​ក្នុង​ម៉ោង​​មាស​នា​​យប់​ថ្ងៃ​ពុធ​ទី២៨ ខែ​មេសា (ម៉ោង​នៅ​អាមេរិក)។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Aung La N Sang ​ និង Vitaly Bigdash ធ្លាប់​ជួប​គ្នា​​ពីរ​លើក​រួច​មកហើយ​​ក្នុង​ការ​ប្រជែង​​ខ្សែ​​ក្រវាត់​ ONE Middleweight ​អំឡុង​​ឆ្នាំ២០១៧ ​ដោយ​បញ្ចប់​​លទ្ធផល​ឈ្នះ​​​ម្ដង​ម្នាក់។​ ប៉ុន្តែ​ពេល​នេះ​ “The Burmese Python” ​និង​​តារា​រុស្សី​ត្រូវ​ប៉ះ​គ្នា​នៃ​​ការ​ប្រកួត​ខ្សែ​ក្រវាត់​ថ្មី​វិញ​ម្ដង ​បន្ទាប់​ពី​​​ជើង​ខ្លាំង​មីយ៉ាន់ម៉ា​របូត​ខ្សែ​ក្រវាត់ទម្ងន់​ Middleweight ដោយ​ថ្វី​​ដៃ​​កីឡាករ​ហូឡង់​ Reinier de Ridder​ កាល​ខែ​តុលា ឆ្នាំ២០២០ កន្លង​ទៅ។

តើ​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី​ទម្ងន់ Light Heavyweight ​នៅ​ដដែល​ ឬ​ដូរ​មុខ​នា​ចុង​ខែ​ មេសា​ ​នេះ?

គូពិសេស(Main Card)

(c) Aung La N Sang vs. Vitaly Bigdash (ដណ្ដើម​ខ្សែ​ក្រវាត់ ONE Light Heavyweight World Title)

Eddie Alvarez vs. Marat Gafurov/Ok Rae Yoon (គុនចម្រុះ ទម្ងន់ lightweight)

Oumar Kane vs. Kirill Grishenko (គុនចម្រុះ ទម្ងន់ heavyweight)

គូបើកឆាក (Lead Card)

Eduard Folayang vs. Shinya Aoki (គុនចម្រុះ ទម្ងន់ lightweight)

Jackie Buntan vs. Ekaterina Vandaryeva (មួយថៃ ONE Super Series ទម្ងន់ strawweight)

Colbey Northcutt vs. Courtney Martin (គុនចម្រុះ​ទម្ងន់ ទម្ងន់ catch weight ៦០,៦ គីឡូក្រាម)

អត្ថបទ៖ Chorn Teth

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម