Connect with us

កីឡា

John Lineker ស្ថិតក្នុង​ផែនការ​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE bantamweight

បានផុស

នៅ

​ក្ដី​ស្រមៃ​ចង់​ឈ្នះ​ខ្សែក្រវាត់ ONE bantamweight World Champions របស់ John “Hands of Stone” Lineker កាន់តែ​ខិតជិត​ហើយ​បន្ទាប់ពី​ផ្ដួល Troy “Pretty Boy” Worthen ឲ្យ​សន្លប់​ឈឹង​ត្រឹម​ទឹក​ទី​១ នៃ​ការប្រកួត​គុន​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍ “ONE on TNT III” នា​ព្រឹក​ថ្ងៃទី ២២ ខែមេសា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​ស្វែងរក​វិធី​ឈ្នះ​រៀងៗ​ខ្លួន John Lineker ត្រូវ​រង់ចាំ​រហូតដល់​នាទី​ទី​៤:៣៥ ទើប​អាច​ប្រើ​កណ្ដាប់ដៃ​ស្ដា​មហា​ទម្ងន់​ចូល​មុខ​ពេញ​លើ “Pretty Boy” ហើយ​ហក់​ទៅ​ថែម​មួយ​ដៃ​ទៀត​ពេល​គូប្រជែង​កំពុង​ដេក​ស្តូក​លើ​ក្តារ​រេញ ប៉ុន្តែ អាជ្ញាកណ្ដាល Muhammad Sulaiman ហក់​ទៅ​ឃាត់​មិន​ឲ្យ​បន្ថែម​កណ្ដាប់ដៃ​ទៀតឡើយ​។

​តារា​ប្រេ​ស៊ី​ល​បាន​ថ្លែង​កន្លងទៅ​ថា ៖«Bibiano ត្រូវតែ​ខ្លាច​ខ្ញុំ ព្រោះ​ខ្ញុំ​ផ្ដោតលើ​ការឡើង​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ហើយ​ខ្ញុំ​មិន​ឈប់​ត្រឹមនេះ​ទេ​រហូតដល់​ខ្ញុំ​អាច​វ៉ៃ​ជាមួយ​គេ​»​។

«​ខ្ញុំ​ជា​កីឡាករ​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ ONE bantamweight​។ គ្មានអ្វី​អាច​បញ្ឈប់​ខ្ញុំ​ទេ​។ ខ្ញុំ​តែងតែ​លើកទឹកចិត្ត​ខ្លួន​និង​ត្រៀម​រួចរាល់​។ ខ្ញុំ​ផ្ដួល​ម្នាក់ៗ​ឲ្យ​សន្លប់​រហូតដល់​ខ្ញុំ​អាច​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​»​។

​បន្ទាប់ពី​ផ្ដួល Worthen ជើង​ខ្លាំង Lineker កើន​ការ​ផ្ដួល​ដៃគូ​ឲ្យ​ស​សន្លប់​រហូតដល់ ១៦ ដង​ក្នុង​ប្រវត្តិសាស្ត្រ និង​កើន​កំណត់ត្រា​ឈ្នះ​រហូតដល់ ៣៤ ដង និង ចាញ់ ត្រឹម ៩ ដង​។ គេ​មិនទាន់​ចាញ់​ទេ​នៅ​សង្វៀន ONE Championship​។

​ក្រោយ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​អ្នកលេង​កណ្ដាប់ដៃ​ដែក​សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​មក​ទីនេះ​ដើម្បី​ឈ្នះ​ជើង​ខ្សែក្រវាត់​។ ខ្ញុំ​ត្រូវការ​វ៉ៃ Bibiano​។ ខ្ញុំ​ដឹងថា ខ្ញុំ​ល្អ​ជាង​រូបគេ​។ ខ្ញុំ​ល្អ​បំផុត ហើយ​ខ្ញុំ [​នឹង​] ឲ្យ​ពិភពលោក​ដឹងថា ខ្ញុំ​ល្អ​បំផុត​ក្នុង​ប្រភេទ​ទម្ងន់​នេះ​ទូទាំង​ពិភពលោក​»​។

​គួរ​ដឹងថា Bibiano “The Flash” Fernandes ជា​បុរស​ម្នាក់​ដែល​ការពារ​ខ្សែក្រវាត់ ONE bantamweight បាន​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship (៧​ដង​)៕

សូមចុចអាន៖ ណែនាំ​ឲ្យ​ស្គាល់​កីឡាការិនី Jackie Buntan ពូកែ​កណ្តាប់​ដៃ​មិន​ចាញ់​បុរស​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង១៥ នាទី មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

កីឡា៥១ នាទី មុន

ប៉ាឡេស្ទីន​ អំពាវនាវ​ឲ្យ FIFA ដាក់​ទណ្ឌកម្ម​លើ បាល់ទាត់អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ច្បាប់លើកលែងជនជាតិយូដាពីកាត្វកិច្ចយោធាកំពុងបង្កភាពប្រេះឆាក្នុងជួររដ្ឋាភិបាល អ៊ីស្រាអែល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងយុត្តិធម៌៖ សមត្ថកិច្ចកំពុងធ្វើការតាមជំហានៗ លើរឿងពលរដ្ឋចាញ់បោកក្រុមហ៊ុន CIC Plc

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម