Connect with us

កីឡា

ក្លិបបាល់ទាត់នៅកម្ពុជា ចំនួន២ បានធ្វើបុណ្យដាក់ទាននៅថ្ងៃវិសាខបូជា

បានផុស

នៅ

សមាជិក២របស់ពានរង្វាន់ Metfone Cambodian League 2021 មានក្រុមបាល់ទាត់ក្រសួងការពារជាតិ (TIFFY Army FC) និងក្រុមបាល់ទាត់វិសាខា (Visakha FC) បានធ្វើបុណ្យនិងចែកអំណោយដល់កងកម្លាំង វត្តអារាម និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលនៃមេរោគកូវីដ-19។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះក្រុមបាល់ទាត់ក្រសួងការពារជាតិ ប្រកាសនៅលើហ្វេសប៊ុកផ្លូវ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃវិសាខបូជា ផងនោះថា៖«ក្នុងឱកាសបុណ្យវិសាខបូជា ! ក្នុងពេលប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ-19 ក្លិបយើងបានបង្កើតកម្មវិធីសប្បុរសធម៌ចែកអំណោយជូនបងប្អូនពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារអំឡុងពេលបិទខ្ទប់ចំនួន២០០គ្រួសារ។ ក្រុមការងាររបស់ក្លិបនឹងយកអំណោយទាំងអស់នោះទៅជូនដល់ទីតាំង ដោយបងប្អូនគ្រាន់តែទាក់ទងតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 086 699 998 ឬ 070 266 644 ឬ 085 892 425»។

ចំណែកក្រុមបាល់ទាត់វិសាខា វិញលោកជំទាវ កែ សួនសុភី ដែលជាប្រធានក្លិបបានឱ្យក្រុមការងារចុះចែកអំណោយនៅ២ទីតាំងផ្សេងគ្នានៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ គ្រឿងឧបភោគ បរិភោគនោះមានដូចជា អង្ករចំនួន ៦ តោន, ត្រីខចំនួន ៣៦ កេសធំ, មីចំនួន ៣៦ កេសធំ, ទឹកត្រីចំនួន ១០០ យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០ យួរ, ទឹកក្រូចចំនួន ៥០ កេស និងទឹកសុទ្ធចំនួន ៥០ កេស។

នៅថ្ងៃជាមួយគ្នានោះដែរក្រុមការងាររបស់ក្លិបបាល់ទាត់វិសាខា ក៏បាននាំយកជាគ្រឿងឧបភោគ បរិភោគប្រគេនជូន វត្តគីរីរុក្ខរាមថ្មរមៀល(ភ្នំដងរែក) ផងដែរដូចជាអង្ករចំនួន ៦ តោន, ត្រីខចំនួន ៣៦ កេសធំ, មីចំនួន ៣៦ កេសធំ, ទឹកត្រីចំនួន ១០០ យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០ យួរ, ទឹកក្រូចចំនួន ៥០ កេស, ទឹកសុទ្ធចំនួន ៥០ កេស។

សូមបញ្ជាក់ថាពានរង្វាន់លីគកំពូលកម្ពុជា នាពេលបច្ចុប្បន្នមានក្រុមជាសមាជិកចំនួន១៣ក្រុម ដោយកំពុងតែសម្រាកសកម្មភាពប្រកួតជាបណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-19 មានការកើនឡើងខ្លាំង៕

អត្ថបទ៖ ម៉េង ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

រយៈពេល៨ថ្ងៃ ពលរដ្ឋខ្មែរជាង២២ម៉ឺននាក់ បានវិលចូលប្រទេសវិញ ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរ

បច្ចេកវិទ្យា១ ម៉ោង មុន

យូនីសេហ្វ បង្ហាញពីសញ្ញាបញ្ជាក់ថាអ្នកកំពុងលេងឆាតជាមួយជនបំពានផ្លូវភេទតាម​អនឡាញ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ ពលករ និងពលរដ្ឋកម្ពុជាធ្វើការនៅថៃ ជាង ១៣ ម៉ឺន ៦ ពាន់នាក់ បានធ្វើដំណើរមកលេងស្រុកចូលរួមបុណ្យចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

Ahreum អតីតក្រុម T-ara បង្ហាញមុខជាសាធារណៈ ទោះមានរឿងចម្រូងចម្រាសថា បោកលុយគេ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ាលីន ត្រូវបានសម្ដេចធិបតី ចាត់តាំងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌

Sokha Hotels

ព័ត៌មានពេញនិយម