អ្នកឈ្នះ​រវាង​ក្លិប​វិសាខា និង​Lalenok United ប្តូរ​ពី​ពូ​ល I ទៅលេង​ពូ​ល H វិញ ក្នុង​ពាន AFC Cup 2021
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អ្នកឈ្នះ​រវាង​ក្លិប​វិសាខា និង​Lalenok United ប្តូរ​ពី​ពូ​ល I ទៅលេង​ពូ​ល H វិញ ក្នុង​ពាន AFC Cup 2021

បានផុស

នៅ

ក្រុមបាល់ទាត់​ចំនួន​២ ដែលមាន​ឈ្មោះ​តំណាងឱ្យ​កម្ពុជា ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC Cup 2021 មាន​បឹងកេត ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Metfone Cambodian League 2020 និង​ក្រុម​វិសាខា ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ ស្រប​ពេលដែល​កម្មវិធី​ប្រកួត​នៅក្នុង​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់​នេះ​មានការ​ប្រែប្រួល​ផ្លូវការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ក្រុម​បឹងកេត មិនមាន​ការប្រែប្រួល​ទេ ដោយ​ត្រូវ​ឈរ​នៅក្នុង​ពូ​ល G មាន​ក្រុម Hanoi របស់​វៀតណាម Bali United របស់​ឥណ្ឌូណេស៊ី និង​ក្រុម​ដែល​ឈ្នះ​វគ្គ​ជម្រុះ​រវាង​ក្រុម Chanthabouly របស់​ឡាវ និង​ក្រុម Kasuka របស់​ប្រ៊ុយណេ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ខាងមុខ​។ តែ​ពូ​ល​នេះ​នៅ​មិនទាន់​កំណត់​ប្រទេស​ធ្វើជា​ម្ចាស់ផ្ទះ​នៅឡើយ​នោះទេ​។

ចំណែក​ក្រុម​វិសាខា វិញ​ត្រូវ​ប្រកួត​ជម្រុះ ដោយ​ដំបូង​ឡើយ ការប្រកួត​ជម្រុះ​នេះ គឺ​បែង​ចែកជា ២​ដំណាក់កាល ទី​១-​ការប្រកួត​វគ្គ​ជម្រុះ​បឋម​-​ជុំ​ទី​២ (Preliminary stage-Round 2) ហើយ​វិសាខា ត្រូវ​ជួប​ក្លិប Lalenok United និង ទី​២-​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ដំណាក់កាល​ទី​១ នឹងត្រូវ​ឡើងទៅ​ជួប​ក្លិប Persipura Jayapura FC របស់​ឥណ្ឌូនេស៊ី ក្នុង​វគ្គ​ជម្រុះ Play-Off Stage ដើម្បី​កំណត់​ក្រុម​ឈ្នះ​ឡើងទៅ​បង្គ្រប់​កៅអី​ពូ​ល H​។

​ប៉ុន្ដែ​ដោយសារ​ក្លិប​បាល់ទាត់​ចំនួន ២ របស់​មី​យ៉ាន់​ម៉ា រួមមាន​ក្លិប Shan United និង​ក្លិប Hantharwady United បានសម្រេច​ដកខ្លួន​ពី​ការប្រកួត​នេះ ទើប​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី សម្រេច​លុប​កម្មវិធី​វគ្គ​ជម្រុះ​ចោល ហើយ​ឲ្យ​ក្លិប Persipura Jayapura FC ឡើង​វគ្គ​ចែក​ពូ​ល នៃ​ពូ​ល H ដោយ​ស្វ័យប្រវត្តិ​តែម្ដង ជំនួស​ក្លិប Shan United រួមជាមួយ ៣​ក្រុម​ផ្សេងទៀត គឺ​ក្លិប Kedah Darul Aman FC (​ម៉ាឡេស៊ី​), Lion City Sailors FC (​សិង្ហ​បុរី​), និង​ក្លិប Saigon FC (​វៀតណាម​)​។

​ដូច្នេះ​ការប្រកួត​រវាង​កីឡាបាល់ទាត់ វិសាខា និង​ក្លិប Lalenok United នៅសល់​ការប្រកួត​ជម្រុះ​តែ ១​ដំណាក់កាល​ប៉ុណ្ណោះ ដើម្បី​ស្វែងរក​ក្រុម​ឡើង​វគ្គ​ចែក​ពូ​ល តែ​មិនមែន​ពូ​ល H ទៀតឡើយ ដោយ​ប្ដូរ​ទៅ​ប្រជែង​កៅអី​ពូ​ល I វិញ ដែលមាន​ក្លិប Kaya FC-Illoilo (​ហ្វីលីពីន​), Terengganu FC (​ម៉ាឡេស៊ី​) និង​ក្លិប Geylang International (​សិង្ហ​បុរី​) កំពុង​ឈរ​ចាំ ។

មក​ទល់នឹង​ពេលនេះ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី នៅ​មិនទាន់មាន​ការជូនដំណឹង​ច្បាស់លាស់​ពី​ទីលាន និង​ម៉ោង​ប្រកួត​រវាង​វិសាខា ជាមួយ​ក្លិប Lalenok United នា​ថ្ងៃទី​១៩ ខែឧសភា​ខាងមុខ​។​

​ពានរង្វាន់ AFC Cup ឆ្នាំ​គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​៧ ខែមេសា ដល់​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ​២០២១ ដោយ​មាន​ប្រកួត​ជម្រុះ ៣​វគ្គ មុនដ​ល់វគ្គ​ចែក​ពូ​ល ហើយ​បន្ត​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ រួមមាន​អាស៊ី​ខាងត្បូង​, អាស៊ី​កណ្តាល​, អាស៊ី​ខាងកើត និង​អាស៊ីអាគ្នេយ៍ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​៕

ដោយ ៖ ម៉េង ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services