Connect with us

កីឡា

ក្លិបបាល់ទាត់ម៉ាឡេស៊ី មួយដាក់ដំណើរចង់យក Keisuke Honda មកចូលរួមក្រុមខ្លួន

បានផុស

នៅ

អតីតសមាជិកដាវសាម៉ូរ៉ៃខៀវជប៉ុន និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda កំពុងតែប្រកបអាជីពនៅក្លិប Neftci PFKសមាជិកលីគប្រទេសអាហ្សេបៃហ្សង់ Azerbaijan Premier League ស្របពេលកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅពាក់កណ្ដាលខែឧសភា ខាងមុខនេះ។ ទន្ទឹមនឹងគ្នានេះដែរមានដំណឹងជាច្រើនទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្សេបៃហ្សង់ ថាក្លិបបាល់ទាត់ Selangor FC បានចាប់អារម្មណ៍នាំយកម្ចាស់អាវលេខ៤ ចួលរួមក្រុមដើម្បីប្រកួតក្នុងជើងទី២ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Semuanyabola របស់ម៉ាឡេស៊ី សារព័ត៌មានជប៉ុន Tokyo-sports និងសារព័ត៌មាន sportsinfo របស់អាហ្សេបៃហ្សង់ បានលើកឡើងពីការស្នើសុំរបស់លោកMahfizul Rusydin Abdul Rashid អ្នកចាត់ការទូទៅក្រុម Selangor FC ដែលជាសមាជិកពានរង្វាន់ Malaysia Super League ទៅកាន់ Honda។ សារព័ត៌មានទាំងអស់នោះបានបង្ហាញការភ្ញាក់ផ្អើលដូចគ្នា ព្រមទាំងចាត់ទុកថានេះជាការដាក់ពាក្យស្នើសុំ«ដែលមិនបានគិតដល់»។

ខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះ បង្ហាញខ្លួនបាន៤ប្រកួត ហើយនៅក្នុងជាមួយក្រុម Neftci PFK ស្របពេលលោកបានចុះកិច្ចសន្យាពីខែមីនា កន្លងទៅ ក្នុងរយៈពេល២ខែប៉ុណ្ណោះ បើតាមការគ្រោងទុកកិច្ចសន្យានឹងផុតកំណត់នៅពាក់កណ្តាលខែឧសភា។ បង្ហាញខ្លួន៤ប្រកួតកន្លងទៅនៅប្រទេសអាហ្សេបៃហ្សង់ Honda រងពិន័យកាតលឿង៣លើកផងដែរ។

នៅមិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ណាមួយពីចម្លើយរបស់ Honda ទៅកាន់ក្លិប Selangor នៅឡើយនោះទេ។ ក្លិបដែលមានមូលដ្ឋានទីក្រុង Shah Alam រដ្ឋSelangor ប្រទេសម៉ាឡេស៊ី មួយនេះបានដាក់ផែនការចង់បាន Honda ព្រោះត្រូវប្រជែងយកកៅអីណាមួយក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Champion League ឬ ពានរង្វាន់ AFC Cup នាពេលខាងមុខ។

លីគកំពូលប្រទេសម៉ាឡេស៊ី ធ្វើដំណើរបាន១០ សប្ដាហ៍ហើយ ដោយក្លិប Selangor FC ឈរនៅចំណាត់ថ្នាក់លេខរៀងទី៥ មាន១៥ពិន្ទុ តាមពីក្រោយក្លិប Penangលេខ៤ មាន១៩ពិន្ទុ , ក្លិបKedah Darul Aman F.C លេខ៣ មាន២០ពិន្ទុ, ក្លិប Terengganu លេខ២ មាន២១ពិន្ទុ និង Johor Darul Ta’zim ដែលជាជើងឯកឆ្នាំចាស់និងឈរកំពូលតារាងមាន២៣ពិន្ទុ។ ក្រុមនេះធ្លាប់ឈ្នះពានជើងឯកលីគម៉ាឡេស៊ី ៦លើក និងធ្លាប់ឈ្នះពាន Malaysia Cup ៣៣លើកផងដែរ។

ក្លិប Selangor បច្ចុប្បន្នមានកីឡាករបរទេសល្អៗមួយចំនួនក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Karsten Neitzel។ កីឡាករអាល្លឺម៉ង់ Tim Heubach កីឡាករManuel Konrad ធ្លាប់លេងនៅលីគអាល្លឺម៉ង់ និងអ៊ីស្រាអែល អតីតកីឡាករជម្រើសជាតិស្វីស Oliver BuffB ធ្លាប់លេងនៅលីកកំពូលស្វីស កីឡាករបារ៉ែន ចូលសញ្ជាតិម៉ាឡេស៊ី Ifedayo Olusegun និងកីឡាករជម្រើសជាតិសិង្ហបុរី  Safuwan Baharudin.ជាដើម៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ គ្រូបង្វឹកក្រុមបឹងកេត បង្ហាញឆន្ទៈទៅប្រកួតពានទ្វីបអាស៊ី AFC Cup 2021

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម