Connect with us

កីឡា

ពេញ​ល្អ​មើល! ក្រុម​នារី​កម្ពុជា ប៉ះ ក្រុមនារីសិង្ហបុរី​ ដែល​កំពុង​ឡើង​ជើង ល្ងាច​ស្អែក

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី កម្ពុជា នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយក្រុម​ជម្រើស​ជាតិ​នារី សិង្ហបុរី វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​ទី​៦ ខែ​មិថុនា នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រុម​នារី​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ប្រកួត​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​មាន​ស្ថិតិ​ល្អ​ដូច​គ្នា។ ក្រុម​បាល់ទាត់​នារី​សិង្ហបុរី ទើប​តែ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ ២០២៦។

ក្រុម​នារី​សិង្ហបុរី

នេះ​គឺ​ជា​លទ្ធផល​ដ៏​ល្អ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​ក្រុម​​នារី​ សិង្ហបុរី ដែលបាន​បង្កើត​ស្ថិតិ​ថ្មី​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​នារី​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ធ្លាប់​ជួប​គ្នា ៨ លើក​កន្លង​គឺ ពួក​គេ​មិន​ធ្លាប់​ឈ្នះ​ឡើយ​ដោយចាញ់ ៧ និង​ស្មើ ១ ប៉ុន្តែ​ការ​ជួប​គ្នា​លើក​ទី​៩ ពួក​គេ​ទទួល​បាន​ជ័យជម្នះ។ តាម​រយៈ​លទ្ធផល​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រុម​នារី​សិង្ហបុរី ទំនង​ជា​​គុណភាព​​ឡើង​គួរ​ឲ្យកត់​សំគាល់។

បើ​និយាយ​ពី​ប្រវត្តិ​ជួប​ជា​មួយ​ក្រុម​នារី​កម្ពុជា​វិញ ធ្លាប់​ជួប​តែ​ម្តង​គត់​កាល​ពី​ឆ្នាំ ២០២៣ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​ពេល​នោះ សិង្ហបុរី បានចាញ់ កម្ពុជា ដោយ​លទ្ធផល ១-០។ ដុច្នេះ​ច្បាស់​ណាស់ ជំនួប​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែ​មិថុនា​ នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប្រការ​មួយ ក្រុម​នារី សិង្ហបុរី ព្យាយាម​ស្វែង​រក​កំណត់​ត្រា​​ល្អ​លើ​ ក្រុម​នារី​កម្ពុជា។ ចំណែក កម្ពុជា ត្រូវ​កា​រក្សា​កំណត់​ត្រា​ល្អ​របស់​ខ្លួន។

ក្រុម​នារី​សិង្ហបុរី

ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ ឃួន ឡាប៊ូរ៉ាវី ក្រុម​នារី​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដ៏​ល្អ។ កីឡាការិនី​កម្ពុជា​​​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ទៀងទាត់​នា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​តាម​រយៈ​លីគ​បាល់ទាត់​នារី​កម្ពុជា និង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​បន្ត​បន្ទាប់។ កីឡាការិនី​សុទ្ធ​តែ​ត្រូវ​បាន​សម្រិត​សម្រាំង​ជ្រើស​រើស​ចេញ​ពី​ក្រុម​នារី​នានា​ដែល​កំពុង​លេង​ក្នុង​លីគ​នារី​រដូវ​កាល ២០២៦​។

កីឡាការិនី​កម្ពុជា

គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២៤ មក ក្រុម​នារី​កម្ពុជា ធ្លាប់​បាន​ប្រកួត​អន្តរជាតិចំនួន ១១ ប្រកួត​ក្នុង​នោះ ឈ្នះ ៤ ប្រកួត ​ស្មើ ៣ ប្រកួត និង​ចាញ់ ៤ ប្រកួត ដែល​អាច​ចាត់​ទុក​ជា​ស្ថិតិ​ល្អ។

អ្នក​ចាំទី​​ ជា ហ្វារីយ៉ា និង លោក ឃួន ឡាប៊ូរ៉ាវី

សូម​បញ្ជាក់​ថា នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់ ក្រុម​នារី​កម្ពុជា និង​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវ​ការ​លើក​ទី​២ ហើយ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ក្រុម​នារី​កម្ពុជា នឹង​ប្រកួត​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី មុន​ពេល​ត្រឡប់​មក​កម្ពុជា៕

កីឡាការិនី​កម្ពុជា

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម