Connect with us

កីឡា

ត្រួសៗ​ពី​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ Brandon Vera មុន​ឡើង​ការពារ​ខ្សែក្រវាត់​ទល់ Arjan Bhullar

បានផុស

នៅ

ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ ONE Heavyweight កីឡាករ Brandon “The Truth” Vera ត្រូវការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ខ្លួន​ទល់នឹង​ជើង​ខ្លាំង​ជំនាញ​ចំបាប់​មកពី​ឥណ្ឌា Arjan “Singh” Bhullar នៅ​ព្រឹត្តិការណ៍ ONE: DANGAL នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែឧសភា ខាងមុខ​។ ខ្លា​ចាស់ Vera ជា​ស្តេច​ទម្ងន់​យក្ស​នៅ​ស្ថាប័ន ONE Championship យូរយារ​មកហើយ​។

ចាប់តាំងពី​ប្រកួត​លើកដំបូង​កាលពី​ខែធ្នូ ឆ្នាំ​២០១៤​មក កីឡាករ​ហ្វីលីពីន​-​អាមេរិក​បាន​យកឈ្នះ​ជើង​ខ្លាំង​ទម្ងន់​ស្ទើរ​អស់​ទៅហើយ​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ ជើង​ខ្លាំង​រូបនេះ​បាន​ផ្តួល​ដៃគូ​ទាំងអស់​នៅក្នុង​ទឹក​ទី​១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពី​គូប្រជែង​ថ្មី

​កីឡាករ​ឥណ្ឌា​រហស្សនាម​“Singh”​ជា​កីឡាករ​ចំបាប់់​អូឡាំពិក​ដែលមាន​ជំនាញ​ស្នៀត​ប្រកួត​លើ​ក្ដារ​រេញ​ម​កម្រិត​ពិភពលោក​ស័ក្តិសម​ក្នុង​ការចូល​ប្រ​ឡួ​ក​ក្នុង​អាជីព​គុន​ចម្រុះ​។ រហូតដល់​ពេលនេះ​គាត់​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១០​ដង និង​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ​។ ជាមួយគ្នា គេ​ក៏មាន​ជំនាញ​វ៉ៃ​ឈរ​ដ៏​ល្អឥតខ្ចោះ ដែល​បង្ហាញ​យ៉ាងច្បាស់​នៅពេល​ប្រកួត​លើកដំបូង​ឈ្នះ​កីឡាករ​អ៊ីតាលី Mauro “The Hammer” Cerilli​។

ប្រសិនបើ Bhullar អាច​យកឈ្នះ Vera មានន័យថា គេ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​លើកដំបូង​សម្រាប់​ប្រទេស​ឥណ្ឌា​ដែលមាន​ជើងឯក​គុន​ចម្រុះ​ពិភពលោក​។

Vera ការបារ​ខ្សែក្រវាត់​បានសម្រេច​២​ដង

​អ្នកលេង​គុន​ចម្រុះ​ហ្វីលីពីន​-​អាមេរិក ដែល​បាន​ប្រកួត​បាន ២៥ លើក​នេះ​ឡើង​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​ចំនួន ២ លើក​រួចមកហើយ បន្ទាប់ពី​គ្រង​ជើងឯក​នៅ​ឆ្នាំ ២០១៥​។ លើក​ទី​១ Vera ឡើង​ការពារ​ខ្សែក្រវាត់​បានសម្រេច​ទល់​នឹង Hideki Sekine ដោយ​ផ្ដួល​ដៃ​ឲ្យ​សន្លប់​ទឹក​ទី​១ នៅ​សង្វៀន ONE : Age of Domination កាល​ខែធ្នូ ឆ្នាំ ២០១៦ ។ បន្ទាប់មក ការឡើង​ការពារ​ខ្សែក្រវាត់​ចុងក្រោយ​ទល់នឹង កីឡាករ​អ៊ីតាលី Mauro Cerilli ក៏​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ទឹក​ទី​១ ផងដែរ​រ​នៅ​សង្វៀន ONE: Conquest of Champions កាល​ខែវិច្ឆិកា ឆ្នាំ ២០១៨​។ បែបណា​ក្ដី គិតទល់​ពេលនេះ ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​អតីត​យោធា​អាមេរិក​ខកខាន​ឡើង​សង្វៀន ពោល​តាំងពី​ចាញ់ Aung La N Sang កាល​ខែ តុលា នៅ​ប្រទេស​ជប៉ុន ជាទី​ដែល​រូបគេ​ឡើង​ដណ្ដើម​ខ្សែក្រវាត់ ONE Light Heavyweight​។

​តើ​ម្ចាស់​ខ្សែក្រវាត់​ដូរ​មុខ ឬ នៅ​ដដែល​នា​ថ្ងៃទី ១៥ ឧសភា ខាងមុខ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម