ថិ​ប កា​សាន់​ទ្រី​នី​កូ​ល​ កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​ទាំងថ្ងៃទាំងយប់ ​មុន​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​នៅ​ហ្ស៊​ក​ដង់​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ថិ​ប កា​សាន់​ទ្រី​នី​កូ​ល​ កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​ទាំងថ្ងៃទាំងយប់ ​មុន​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​នៅ​ហ្ស៊​ក​ដង់​

បានផុស

នៅ

​​កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា ថិ​ប កា​សាន់​ទ្រី​នី​កូ​ល “Casandre Tubbs” បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​កីឡា​តេ​ក្វាន់​ដូ WT នៃ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​តូ​ក្យូ​ទ្វីបអាស៊ី “Asian qualification Tournament for Tokyo 2020 Olympic Game ” នៅ​ប្រទេស​ហ្ស៊​ក​ដង់​នា​ខែឧសភា​ ដើម្បី​ឡើងទៅ​ប្រកួត​កីឡា​អូឡាំពិក​នា​ខែ​កក្កដា​នៅ​ប្រទេស​ជប៉ុន ដោយ​រូបនាង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​ទាំងថ្ងៃទាំងយប់ ឥតឈប់ឈរ​ជាមួយ​ឪពុក​នាង​ជា​គ្រូបង្វឹក​និង​កីឡាករ​តេ​ក្វាន់​ដូ​ល្បីៗ​នៅ​សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជ្រិ​ន សុធា អគ្គលេខាធិការ​ខេ​មរ​សហ ព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT តំណាង​ឲ្យ​លោក​បណ្ឌិត សភាចា​រ្យ ហង់ ​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល បាន​ត្រៀម​រួច រាល់​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​តេ​ក្វាន់​ដូ​អូឡាំពិក​អាស៊ី​ឆ្នាំ​២០២១ នា​ពាក់កណ្តាល​ខែឧសភា ​នៅ​ហ្ស​ក​ដង់​ប្រទេស​ហ្សកដានី​ឡើង​ទៅ​ការប្រកួត​កីឡា​អូឡាំពិក ​នៅ​ប្រទេស​ជប៉ុន​។​

កីឡាការិនី​រូបនេះ ​ស្ថិតនៅក្រោម​ការបណ្តុះបណ្តាល​យ៉ាង​ស្វិតស្វាញ​ជាមួយ​គ្រូបង្វឹក​ដ៏​ល្បីល្បាញ​ម្នាក់ និង​ឪពុក​របស់​នាង គឺ​លោក Greg Tubbs ដែលមា​ន​បទពិសោធន៍​យ៉ាង ច្រើន​ក្នុងការ​បណ្តុះបណ្តាល​អត្តពលិក​តេ​ក្វាន់​ដូ​អាមេរិក ​ដែល​ទទួល​បាន​ជោគជ័យ​ជាច្រើន​។​

លោក​បាន​បន្តថា កម្ពុជា​បញ្ជូន​គ្រូបង្វឹក និង កីឡាករ​-​កីឡាការិនី​ចំនួន​៤​នាក់ ការប្រកួត​វគ្គ​ជម្រុះ​កីឡា​តេ​ក្វាន់​ដូ WT​ខាងលើនេះ ​រួមមាន​លោក ឆ​យ យ៉ុង​សុក ជា​គ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ ចំណែក​កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៥៧​គីឡូក្រាម និង​កីឡាករ វ៉ា មិថុនា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៨០​គីឡូក្រាម​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ បាន​ឧបត្ថម្ភ​ឧបករណ៍​ហ្វឹកហាត់​តម្លៃ​៦​ពាន់​ដុល្លារ​ដល់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រសួង​២ ច្រានចោល​ការផ្សាយ​រប​ស់​សារព័ត៌មាន Asia Times

ព័ត៌មានខ្លីៗ២ ម៉ោង មុន

អភិបាលខេត្តកំពង់ធំ បង្ហាញចំនួនអ្នកឆ្លងកូវីដថ្មី និងអ្នកស្លាប់ទាំងយប់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការពារជាតិ​ថា ស្ថានទូត​សហរដ្ឋ អាមេរិក កំពុង​ព្យាយាម​បង្កើត​បញ្ហា​ថ្មី​បំភ្លៃ​ការពិត នាំ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​២

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដ្រី​ម្នាក់​មកពី​ខេត្ត​ព្រះសីហនុ មកលេង​ផ្ទះ​នៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគ​កូ​វីដ​១៩

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាខណ្ឌ​ច្បារអំពៅ​បម្រើការងា​រដ្ឋបាល​ដូច​ធម្មតា​មិន​មាន​ការ​ផ្អាក​ឡើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services