Bhullar ចង់​ក្លាយ​ជា​កីឡាករ​ឥណ្ឌា​ដំពុង​យក​ខ្សែក្រវាត់ពិភពលោក​​ទៅ​ស្រុក​វិញ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Bhullar ចង់​ក្លាយ​ជា​កីឡាករ​ឥណ្ឌា​ដំពុង​យក​ខ្សែក្រវាត់ពិភពលោក​​ទៅ​ស្រុក​វិញ

បានផុស

នៅ

អ្នក​ជំនាញ​ចំបាប់​ឥណ្ឌា ​Arjan “Singh” Bhullar ដាក់​ផែន​ការ​​សាង​ប្រវត្តិ​សាស្ត្រ​ថ្មី​​សម្រាប់​ប្រទេស  ​ឥណ្ឌា​ក្នុង​នាម​ជា​​កីឡាករ​ទី១ ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់ ONE Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌា​ទទួល​បាន​ឱកាស​មិន​ធ្លាប់​មាន​ដែល​ត្រូវ​ឡើង​​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ទម្ងន់​ធ្ងន់ ONE Heavyweight វីរបុរស Brandon “The Truth” Vera ​ក្នុង​នាម​ជា​គូឯក​ ​នៅ​ព្រឹត្តិការណ៍ ONE: DANGAL នា​​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា​ខាង​មុខនេះ។ ការ​ប្រកួត​​ត្រូវរៀប​ចំ​ឡើង​នៅ​កីឡដ្ឋាន Singapore Indoor Stadium ឯ​ប្រទេស​សិង្ហបុរី។

Bhullar ជឿ​ជាក់​ថា ជ័យជម្នះ​នឹង​មិន​ត្រឹម​តែ​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​តែ​ម្យ៉ាង​នោះ​ទេ គឺ​​មាន​ន័យ​ធំ​ធេង​សម្រាប់​កីឡា​ប្រដាល់​គុន​ចម្រុះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ជា​ការជំរុញ​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​​ខ្លាំង​បំផុត។

កីឡាករ​វ័យ៣៤​ឆ្នាំ​បាន​​ថ្លែង​ថា «វា​តែង​តែ​ពិសេស​នៅ​ពេល​យើង​បង្កើត​ប្រវត្តិ​សាស្ត្រ ពី​ព្រោះ​ជ័យជម្នះ​នៅ​ជាប់​​ជា​រៀង​រហូត។ ក្នុង​នាម​ជា​ជើងឯក​ពិភព​លោក​ម្នាក់​គឺ​​មាន​ន័យ​ធំ​ធេង​បំផុត​​សម្រាប់ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏ដូច​ជា​គ្រួសារ​ទាំង​មូល ប៉ុន្តែ​នឹង​ក្លាយ​ជា​ជន​ជាតិ​ឥណ្ឌា​ទី​១​ដែល​ឈ្នះ​ខ្សែ​​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ហើយ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អ្នក​កីឡា​គុន​ចម្រុះ​នៅ​ឥណ្ឌា»។

កីឡា​ឥណ្ឌាគូសបញ្ជាក់បែបនេះ «ពួក​គេ​ដឹង​ថា វា​អាច​ទៅ​រួច ហើយ​វា​នឹង​ងាយ​ស្រួល​សម្រាប់​ពួក​គេ។ គេដឹង​ថា វា​អាច​ទៅ​រួច ហើយ​នឹង​មាន​កីឡាករ​​ក្មេង​ៗ​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​នឹង​កីឡា​នេះ ​ហើយ​​កាន់​តែ​មាន​អ្នកចាប់​អារម្មណ៍ ចូល​ចិត្ត​ គាំទ្រ​ខ្លាំង​ឡើងៗ»។

បែប​ណា​ក្ដី គេ​បាន​ដឹង​ខ្លះ​ហើយ​ថា “The Truth” មាន​ជំនាញ​វ៉ៃ​ឈរ និង មិន​ងាយ​ស្រួល​ឡើយ ប៉ុន្មាន​ឡើយ ហើយ គ្មាន​ដៃ​គូ​ណា​ម្នាក់​ដែល​ឆ្លង​ផុត​ក្នុង​ទឹក​ទី​១​ក្រោម​កណ្តាប់​ដៃ​​របស់​​ជើង​ឯក​ពិភព​លោក​ទម្ងន់​ធ្ងន់​នេះ​ឡើយ។

Bhullar ពិត​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​អាវុធ​ដ៏​គ្រោះ​ថ្នាក់​របស់ Vera។  «គាត់​ល្អ​គ្រប់​ក្បាច់។ ​គាត់​​ល្អ​ក្បាច់​ក្រោម ល្អ​ជំនាញ​មួយ​ថៃ ល្អ​ជំនាញ​ឃីក​បុក​សីង ចេះ​ទាត់ ចេះ​កែង។ និយាយ​រួម​គាត់​ល្អ​ទាំង​អស់ អីចឹង​យើង​ត្រូវ​តែ​ត្រៀម​ឲ្យ​រួច​រាល់​ដើម្បី​ជួប​គាត់»។ អ្នក​លេង​ចំបាប់​ឥណ្ឌា​រៀបរាប់​ដូច្នេះ។

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៩ ជើង​ខ្លាំង​ឥណ្ឌា​ទទួល​បាន​ជ័យជម្នះលើ​កីឡាករ​អ៊ីតាលី Mauro “The Hammer” Cerilli សម្រាប់​ការ​ប្រកួត​លើក​ដំបូង​នៅ ONE ។

Bhullar បាន​និយាយ​ថា «ភាព​ខ្លាំង​របស់​ខ្ញុំ​គឺ​កម្លាំង​ចេញ​ពី​ខាង​ក្នុង ដែល​ផ្តល់ឲ្យ​ខ្ញុំ​ហ្វឹក​ហាត់​រាល់​ថ្ងៃ រាល់​សប្តាហ៍ និង​រាល់​ឆ្នាំ។ សម្រាប់​រយៈ​ពេល​ជា​យូរ​នេះ ខ្ញុំបាន​ប្រកាន់​ភ្ជាប់​នូវ​ការ​ហ្វឹក​ហាត់​ជា​ប្រចាំ។ បើ​ទោះ​ជា​ខ្ញុំ​មិន​ទាន់​មាន​ឈ្មោះប្រកួត​ក៏​ខ្ញុំ​ហាត់ ហើយ​ដល់​ពេល​មាន​ឈ្មោះ​ប្រកួត​រឹត​តែ​ខំ​ប្រឹង​ហាត់​ទ្វេ​ឡើង​ថែម​ទៀត»។

«នេះ​ជា​តម្លៃ​ជីវិត​របស់​ខ្ញុំ។ នេះ​ជា​អាទិភាព និង​ការងារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​​​ផ្តោត​សំខាន់ខ្លាំង​ណាស់។ គ្មាន​អ្វី​ផ្សេង​ដែល​សំខាន់​​​ជាង​នេះ​ឡើយ​​សម្រាប់​ខ្ញុំ​នៅ​ក្នុង​ជីវិត​នេះ​ ហើយ​ក៏​គ្មាន​អ្វី​ដែល​អាទិភាព​ជាង​ការ​ប្រកួត​នេះ​ទេ ដូច្នេះ​​ភាព​ខ្លាំង​ពី​ខាង​ក្នុង​របស់​ខ្ញុំ​ខុស​ពី​ប្លែក​ពី Vera»។

កីឡាករ​រហស្សនាម “Singh”​ចង់​ឈ្នះ​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ឬ​បញ្ឈប់​កីឡាករ​​ហ្វីលីពីន-អាមេរិក​នៅ​ក្នុង​ទឹក​ណា​មួយ​ដើម្បី​បញ្ចប់​​រជ្ជកាល​របស់​អធិរាជ​សង្វៀន​នេះ។

Bhullar សង្កត់​ធ្ងន់ដូច្នេះ ៖«លទ្ធផល​នៃ​ការ​​ប្រកួត​នេះ​នឹង​បញ្ឈប់ពាក់​កណ្តាល​ទី​​​ ហើយ​ដៃ​របស់​ខ្ញុំ​នឹង​ត្រូវ​បាន​អាជ្ញា​កណ្តាល​លើក​ឡើង​លើ។ ការ​បញ្ឈប់​​ដោយ​ក្បាច់​​វ៉ៃ​ឈរ ឬ​ជំនាញ​ក្រោម ​ ​អាស្រ័យ​លើ​​ឱកាស និង​អ្វី​ដែល​គាត់​ប្រថុយ​ជា​មួយ​ខ្ញុំ។ ប៉ុន្តែ​កណ្តាប់​ដៃ​របស់​ខ្ញុំ​នឹង​វ៉ៃ​មុខ​គាត់ និង​ខ្លួន​គាត់​ហើយ ហើយ​ជ័យជម្នះ​នឹង​នៅ​ខាង​ខ្ញុំ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​២ ច្រានចោល​ការផ្សាយ​រប​ស់​សារព័ត៌មាន Asia Times

ព័ត៌មានខ្លីៗ២ ម៉ោង មុន

អភិបាលខេត្តកំពង់ធំ បង្ហាញចំនួនអ្នកឆ្លងកូវីដថ្មី និងអ្នកស្លាប់ទាំងយប់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការពារជាតិ​ថា ស្ថានទូត​សហរដ្ឋ អាមេរិក កំពុង​ព្យាយាម​បង្កើត​បញ្ហា​ថ្មី​បំភ្លៃ​ការពិត នាំ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​២

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដ្រី​ម្នាក់​មកពី​ខេត្ត​ព្រះសីហនុ មកលេង​ផ្ទះ​នៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគ​កូ​វីដ​១៩

ព័ត៌មានជាតិ៤ ម៉ោង មុន

សាលាខណ្ឌ​ច្បារអំពៅ​បម្រើការងា​រដ្ឋបាល​ដូច​ធម្មតា​មិន​មាន​ការ​ផ្អាក​ឡើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services