អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ WT កម្ពុជា​នឹងធ្វើ​ការ​ប្រកួត​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​តូ​ក្យូ​ទ្វីបអាស៊ី​ នៅ​ហ្ស៊​ក​ដង់​នា​ថ្ងៃទី​២១-២២ ឧសភា​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ WT កម្ពុជា​នឹងធ្វើ​ការ​ប្រកួត​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​តូ​ក្យូ​ទ្វីបអាស៊ី​ នៅ​ហ្ស៊​ក​ដង់​នា​ថ្ងៃទី​២១-២២ ឧសភា​

បានផុស

នៅ

​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ WT កម្ពុជា​ចំនួន​២​នាក់ ដែល​ចូលរួម​ការប្រកួត​វគ្គ​ជម្រុះ​កីឡា​តេ​ក្វាន់​ដូ WT នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិក​តូ​ក្យូ​ទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅ​ប្រទេស​ហ្ស៊​ក​ដង់​នឹងធ្វើ​ការប្រកួត​ជា​ផ្លូវការ​នា​ថ្ងៃទី​២១-២២ ខែឧសភា ឆ្នាំ​២០២១​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆ​យ យ៉ុង​សុក គ្រូបង្វឹក​ជម្រើស​ជាតិ​បាន​មាន​ប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា រូបលោក និង​កីឡាករ វ៉ា មិថុនា នឹង​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​វេលា​ម៉ោង​១១.៥៥​យប់ នឹង​ទៅដល់​កន្លែង​ប្រកួត​វគ្គ​ជម្រុះ​កីឡា​តេ​ក្វាន់​ដូ WT ផ្លូវការ​នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​វេលា​ម៉ោង​១០​យប់ ដោយសារតែ​មេរោគ CIVOD-19 ជើង ហោះហើរ​មួយ​ចំនួន​ត្រូវ​សម្រាក គ្រាន់តែ​លោក និង​កីឡាករ​រង់ចាំ​ជើង​ហោះហើ​រ​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​១៩​ម៉ោង ហើយ​ពេល​ទៅ​ដល់​ព្រលាន​យន្តហោះ​ប្រទេស​ហ្ស៊​ក​ដង់ ក៏​បន្ត​ដំណើរ​ទៅ​កន្លែង​ប្រកួត​ទៀត​។ លោកគ្រូ​បង្វឹក​បន្តថា សម្រាប់​ប្រភេទ​ទម្ងន់​កីឡាការិនី​ថិ​ប កា​សាន់​ទ្រី​នី​កូ​ល និង​កីឡាករ វ៉ា មិថុនា យើង​មិនទាន់​ដឹង​ថា មាន​កីឡាករ​-​កីឡា ការិនី​ប៉ុន្មាន​នាក់​ចូលរួម​ទេ ប្រហែល​ថ្ងៃទី​១៩ ឬ ២០​ទើប​ដឹង ពីព្រោះ​កីឡាករ វ៉ា មិថុនា ប្រកួត​នៅ​ថ្ងៃទី​២១ រីឯ​កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល ប្រកួត​នៅ​ថ្ងៃទី​២១ ខែ​ឧសភា​។

សម្រាប់​ទ្វីបអាស៊ី​យើង គណៈកម្មការ​តេ​ក្វាន់​ដូ WT​ជ្រើសរើស​យក​តែ​២​នាក់ គឺ​កីឡាករ​២​នាក់ និង​កីឡាការិនី​២​នាក់ ដោយ​មួយ​ប្រភេទ​ទម្ងន់​មាន​កីឡាករ​១៦​នាក់ និង​កីឡាការិនី​១៦​នាក់​មាន​សិទ្ធិ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក​តូ​ក្យូ​នៅ​ប្រទេស​ជប៉ុន​។

លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការរង​នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​បាន​ប្រាប់​តាម​ប្រព័ន្ធ​អន​ឡាញ​ថា លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ ចំណែក​កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល នឹងធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​ទៅ​ប្រទេស​ហ្ស៊​ក​ដង់​តែម្តង ដូច្នេះ​ពួកគេ​នឹង​ជួប​លោកគ្រូ​បង្វឹក ឆ​យ យ៉ុង​សុក និង​កីឡាករ វ៉ា មិថុនា​ម​នៅ​ទីនោះ​។ លោក​បាន​បន្តថា កម្ពុជា​បញ្ជូន​គ្រូបង្វឹក និង កីឡាករ​-​កីឡាការិនី​ចំនួន​៤​នាក់​រួមមាន​លោក ឆ​យ យ៉ុង​សុក ជា​គ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ ចំណែក​កីឡា​កា រិ​នី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល កូន​ខ្មែរ​រស់នៅ​សហរដ្ឋ អាមេរិក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៧ គីឡូ ក្រាម និង​កីឡាករ វ៉ា មិថុនា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៨០​គីឡូក្រាម​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ Brandon Vera ប្រាប់​ពី​ការ​ទៅ​ហាត់​នៅ​អាមេរិក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services