Connect with us

កីឡា

ឡើង​ការពារ​ខ្សែក្រវាត់​ចុងខែ​នេះ Xiong អះអាង​ថា ជួប​ដៃគូ​ខ្លាំង​រឹតតែ​មាន​កម្លាំងចិត្ត

បានផុស

នៅ

កីឡាការិនី​ជើងឯក​ពិភពលោក​របស់​ចិន Xiong Jing Nan បានចាត់ទុក​ដៃគូ​ដែលមាន​សមត្ថភាព​ខ្ពស់ជាង​គឺជា​ឱកាសល្អ​ដែល​ជំរុញ​ទឹកចិត្ត​ខ្លួន​ឲ្យ​ប្រឹងប្រែង​ទ្វេ​ឡើង​។

ការ​និយាយ​បែបនេះ​មុនពេល​នាង​ត្រូវ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Women’s Strawweight របស់​នាង​ទល់នឹង​កំពូល​អ្នកជំនាញ​ជឺ​ជី​តស៊ូ​ប្រេ​ស៊ី​ល Michelle Nicolini នៅ​ព្រឹត្តិការណ៍ ONE: EMPOWER ថ្ងៃ​សុក្រ ទី​២៨ ខែឧសភា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ប្រេ​ស៊ី​ល Nicolini ជា​អ្នក​ដែលមាន​ជំនាញ​ជឺ​ជី​តស៊ូ​ល្អឥតខ្ចោះ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ក្នុងនោះ​ធ្លាប់​ឈ្នះ​ជើងឯក​ជឺ​ជី​តស៊ូ​ពិភពលោក (IBJJF) ៨​ដង ឈ្នះ​ជើងឯក​ជឺ​ជី​តស៊ូ​ពិភពលោក (IBJJF World Nogi)៤​ដង និង​មេដាយមាស ADCC ម្តង ប៉ុន្តែ​ទើប​ប្រកួត​គុន​ចម្រុះ​៨​ដង​ប៉ុណ្ណោះ​គឺ​ឈ្នះ​៦ និង​ចាញ់​២​។

ក្នុងចំណោម​ជ័យជម្នះ​៦​លើក​នោះ គឺ​ធ្វើបាន​សម្រេច​ដោយ​ក្បាច់​ឃ្លេ​ឲ្យ​ដៃគូ​ចុះចាញ់​បាន​៥​ដង និង​ឈ្នះ​ដោយ​ពិន្ទុ​តែម្តង​ប៉ុណ្ណោះ​ទៅលើ​រាជ​នី​សង្វៀន Angela Lee សម្រាប់​ការប្រកួត​ចុងក្រោយ​នៅ​សង្វៀន ONE​។

សម្រាប់​ជំនាញ​ក្រោម​នេះ កីឡាការិនី​ចិន​ទី​១​ដែលជា​ជើងឯក​ពិភពលោក​បានទទួល​ស្គាល់​ថា ដៃគូ​ប្រេ​ស៊ី​ល​ម្នាក់នេះ​ពិតជា​ល្អ​ជាង​នាង​មែន ប៉ុន្តែ​ក៏​ល្អ​ម្យ៉ាងដែរ​ដែលមាន​ឱកាស​ប្រកួត​ជាមួយ​ដៃគូ​ខ្លាំង​ជាង​ខ្លួន​។

Xiong Jing ទទួល​ស្គាល់​ថា «​ពិត​ណាស់ ជំនាញ​ក្រោម​របស់គាត់​គឺមាន​ប្រៀប​លើ​ខ្ញុំ ពីព្រោះ​បើ​និយាយ​តាម​បច្ចេកទេស គឺ​ចំណុចខ្សោយ​របស់ខ្ញុំ​កន្លែង​ហ្នឹង​»​។

ទោះជា​យ៉ាងណា Xiong គិតថា អ្នក​ផ្សេង​ពេល​ជួប​ដៃគូ​ខ្លាំង រឿង​ទី​១​ដែល​គិត​គឺ​ភ័យខ្លាច តែ​សម្រាប់​នាង​បាន​យក​ការភ័យខ្លាច​ធ្វើជា​កម្លាំង​ប្រឹងប្រែង​ទៅវិញ​។

«​នៅពេល​ខ្ញុំ​ទទួល​បាន​ដំណឹង​ថា Michelle និង​ខ្ញុំ​ត្រូវ​ប្រកួត ខ្ញុំ​បាន​គិតថា វា​ជា​ឱកាសល្អ​បន្ថែម​ទៀត​សម្រាប់​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​។ ខ្ញុំ​ចូលចិត្ត​ប្រកួត​ជាមួយ​ដៃគូ​ដែល​ខ្លាំងៗ​ជាង​ខ្ញុំ ដូច្នេះ​យើង​នឹង​ឃើញ​អ្វី​ជា​ចំណុចខ្លាំង និង​អ្វី​ជា​ចំណុចខ្សោយ​របស់ខ្លួន​ឯង​»​។

Xiong បាន​និយាយ​ថា « Michelle Nicolini និយាយ​ថា ក្បាច់​ក្រោម​របស់គាត់​គឺ​ល្អ​ជាង​ខ្ញុំ​១០​ដង ហើយ​ខ្ញុំ​គ្មាន​ឱកាស​ឈ្នះ​ទេ បើ​វ៉ៃ​ក្បាច់​ក្រោម តែ​ការ​ឆ្លើយតប​របស់ខ្ញុំ​គឺ​បង្ហាញ​ញញឹម​»​។

«​ស្នាមញញឹម​បង្ហាញថា ខ្ញុំ​ដឹង​ខ្លួនឯង​ជា​នរណា ហើយ​ខ្ញុំ​ទុកចិត្ត​លើ​ខ្លួនឯង​។ ខ្ញុំ​ចង់​ចងចាំ​ពីអ្វី​ដែល​គាត់​បាន​និយាយ​នៅពេល​នេះហើយ​បន្ទាប់មក​ប្រើ​ជំនាញ​លើស​ង្វៀន​ជាការ​ឆ្លើយតប​ទៅ​គាត់​ថា អ្វីដែល​គាត់​បាន​និយាយ​គឺ​ខុស​ហើយ​»​។

ទន្ទឹម​ជាមួយគ្នានេះ Xiong Jing Nan មិន​ហ៊ាន​ព្យាករ​លទ្ធផល​យ៉ាងណាទេ ប៉ុន្តែ​គោលដៅ​របស់​នាង​គឺ​ផ្តួល​ឲ្យ​សន្លប់​បាន​លឿន​គឺ​កាន់តែ​ល្អ​។

«​គ្មាន​នរណាម្នាក់​ដឹង​លទ្ធផល​យ៉ាងណាទេ តែ​ខ្ញុំ​នឹង​ប្រឹង​អស់ពី​លទ្ធភាព ហើយ​គោលដៅ​របស់ខ្ញុំ​គឺ​ផ្តួល​គាត់​ឲ្យ​សន្លប់​ឲ្យ​បាន​លឿន​តាម​ដែល​ធ្វើទៅបាន​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម